ព្រឹកស្អែក សម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងចុះសួរសុខទុក្ខ គ្រួសារយោធិនពិការ ៣១៧ កោះស្លា ក្នុងស្រុកឈូក

កំពត៖ លោកស៊ឹម វុទ្ធា នាយករដ្ឋបាលសាលាខេត្តកំពត បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែតុលា នេះថា: នៅវេលាម៉ោង៨ព្រឹក ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆកា ឆ្នាំ២០១៥ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា អញ្ជើញជាអធិបតី ក្នុងដំណើរចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារយោធិនពិការ ៣១៧កោះស្លា និងថ្លែងបើកបវេសមកាល សម្រាប់ឆ្នាំសិក្សា២០១៦-
២០១៦ នៅមណ្ឌលជនពិការ៣១៧ ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រួសារយោធិនពិការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងចូលរួម ប្រមាណជាង១០០០នាក់៕