​បែកធ្លាយ​រឿង​រសើប ៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គ្មាន​កូន​ដោយ​មិន​ដឹង​ខ្លួន​

​បែកធ្លាយ​រឿង​រសើប ៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គ្មាន​កូន​ដោយ​មិន​ដឹង​ខ្លួន​

​គ្មាន​នរណា​ម្នាក់ ចង់​បាត់បង់​សមត្ថភាព​អាច​មាន​កូន​ឡើយ​។ ជា​កុសល មាន​បុរស និង​ស្ត្រី​ច្រើនណាស់​ដែល​ត្រូវបាន​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​ជា​រៀងរាល់ឆ្នាំ​ថា​មិន​អាច​មាន​កូន​បាន​។ ខណៈពេល​ដែល​រឿង​នេះ​បង្កឡើង​ដោយ​ការ​ផ្សំគ្នា​នៃ​កត្តា​ជាច្រើន ប៉ុន្តែ​រឿង​ដែល​មនុស្ស​យើង​ធ្វើ​រាល់​ថ្ងៃ​មួយ​ចំនួន​ក៏​អាច​នាំឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​កត្តា​៥​យ៉ាង​ដែល​នាំឱ្យ​អ្នក​មិន​អាច​មាន​កូន​បាន​។
 

​សាប៊ូដុំ​
សារធាតុ Triclosan ដែល​ជា​ធាតុ​ផ្សំ​ដ៏​ពេញនិយម​មួយ​ក្នុង​សាប៊ូដុំ​ភាគច្រើន​នោះ មាន​ទំនាក់ទំនង​នឹង​ការ​មិន​អាច​មាន​កូន​បាន ព្រមទាំង​បញ្ហា​អ័រម៉ូន​ផ្សេងៗ​ទៀត​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ទិញ​សាប៊ូដុំ​ណា​ដែល​គ្មាន​សារធាតុ Triclosan មុន​នឹង​យកមក​ប្រើប្រាស់​។
 
កុំព្យូទ័រ​យួរដៃ​
កុំព្យូទ័រ​យួរដៃ ឬ​ឡេប​ថប់ ប្រហែល​ជា​របស់​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ការប្រើ​រាល់ថ្ងៃ ប៉ុន្តែ​អ្នក​ត្រូវតែ​ចៀសវាង​ឧបករណ៍​នេះ​ផង​។ តាម​ការសិក្សា​បានឱ្យដឹងថា ការដាក់​កុំព្យូទ័រ​យួរដៃ​នៅលើ​ភ្លៅ​ដើម្បី​វាយ​អត្ថបទ ឬ​ធ្វើ​ការងារ​ផ្សេងៗ​នោះ​អាច​នាំឱ្យ​គ្មាន​កូន​បាន​។
 ​បែកធ្លាយ​រឿង​រសើប ៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គ្មាន​កូន​ដោយ​មិន​ដឹង​ខ្លួន​
បារី​
បើសិន​ជា​អ្នក​ជក់បារី វា​គួរតែ​ដល់​ពេល​ត្រូវ​ផ្តាច់​វា​ហើយ​។ តាម​សេចក្តីរាយការណ៍​មួយ​របស់​សមាគម វេជ្ជសាស្ត្រ​អង់គ្លេស British Medical Association បានឱ្យដឹងថា អ្នក​ជក់​បារី​មាន​អត្រា​នៃ​ការថយចុះ​លទ្ធភាព​អាច​មាន​កូន​បាន​ច្រើន​ជាង​អ្នក​មិន​ជក់បារី​ពី​១០ ទៅ​៤០​ភាគរយ​ជាង​រៀងរាល់ខែ​។
 ​បែកធ្លាយ​រឿង​រសើប ៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គ្មាន​កូន​ដោយ​មិន​ដឹង​ខ្លួន​
ស្ករ​ផ្អែម​
មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ប៉ុន្តែ​ការ​ញ៉ាំ​របស់​ផ្អែម​នេះ​ច្រើនពេក​អាច​នាំឱ្យ​ខូចខាត​ដល់​ប្រព័ន្ធ​បញ្ចេញ​ក្នុង​របស់​រាងកាយ និង​កើតជា​អា​ការៈមិនអាច​មានកូន​បាន​ទៀត​។
 ​បែកធ្លាយ​រឿង​រសើប ៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គ្មាន​កូន​ដោយ​មិន​ដឹង​ខ្លួន​
ស្លៀកខោ​ក្នុង​តឹង​ពេក​
ស្ត្រី​ប្រហែល​ជា​លក់​សម្រស់​មនុស្ស​ប្រុស​រហូត​ដល់​ហូរ​ទឹកមាត់​នៅពេល​ឃើញ​ពួក​គេ​ស្លៀកខោ​ក្នុង ឬ​ទ្រនាប់​តឹង ប៉ុន្តែ​វា​ប្រហែលជា​មិន​មែន​ល្អ​ចំពោះ​លទ្ធភាព​នៃ​ការ​មានកូន​ឡើយ​។ ថង់​ពងស្វាស​រប​ស់បុ​រស​ត្រូវការ​កន្លែង​មួយ​ត្រជាក់​ទើប​អាច​ផលិត​ជា​មេ​ជីវិត​ឈ្មោល​បាន​ច្រើន ហើយ​ខោ​ទ្រនាប់​ដែល    តឹងៗ​មិន​អាច​ផ្តល់​ភាព​ត្រជាក់​ដល់​ថង់​ពងស្វាស​ឡើយ​៕

​បែកធ្លាយ​រឿង​រសើប ៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គ្មាន​កូន​ដោយ​មិន​ដឹង​ខ្លួន​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។