របប​អាហារ ៤​យ៉ាង​ដែល​អ្នកជំងឺ​សន្លាក់​គួរតែ​ប្រតិបត្តិ​តាម​

របប​អាហារ ៤​យ៉ាង​ដែល​អ្នកជំងឺ​សន្លាក់​គួរតែ​ប្រតិបត្តិ​តាម​

​នៅពេល​ទទួលយក​ការព្យាបាល​ជំងឺ​រលាក​សន្លាក់ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ឱ្យ​ពោះវៀន​អ្នក​ស្អាត និង​មាន​សុខភាព​ល្អ​ផង​។ ការព្យាបាល​បូករួម​នឹង​ការជ្រើសរើស​អាហារ​ត្រឹមត្រូវ​ទៀត​នោះ​អាច​នាំឱ្យ​មាន​ការ​ធូរ​សះស្បើយ​លឿន​។ របប​អាហារ និង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​អាច​នាំឱ្យ​មាន​ការផ្លាស់ប្តូ​រលើ​ស្ថានភាព​ជំងឺ​ទៅជា​វិជ្ជមាន​បាន​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​របប​អាហារ​មួយ​ចំនួន​តូច​ដែល​អាច​ដោះស្រាយ​លើ​អ្នកជំងឺ​រលាក​សន្លាក់​បាន​។

​ចៀសវាង​ការ​ញ៉ាំ​អាហារ​សល់ ឬ​អាហារ​ដែល​ផ្ទុក​ជាតិគីមី មាន​ពណ៌ និង​ដាក់​មេ​។ ចូរ​កាត់បន្ថយ ឬ​ចៀសវាង​អាហារ​ត្រាំ​។ ព្រោះថា​អាហារ​ទាំងអស់នេះ​ផ្តល់​គ្រោះថ្នាក់​ច្រើន​ជាង​គុណប្រយោជន៍ ដោយសារ​តែ​វា​មាន​ជាតិគីមី និង​ធ្វើឱ្យ​ការឈឺចាប់​កាន់តែ​ធ្ងន់​។
 
​លុបបំបាត់​ខ្លាញ់​ធ្វើ​ពី​សត្វ បឺ ទឹកដោះគោ ហ្វ្រូ​ម៉ាត ។​ល​។ ដែល​មាន​សារធាតុ​ឡា​ក់ទិច​អាស៊ី​ត និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។ ចូរ​ញ៉ាំ​ទឹកដោះគោ​ស្រស់​វិញ​ទើប​ជា​ការល្អ​។ ប៉ុន្តែ​ការ​ញ៉ាំ​ទឹកដោះគោ​ច្រើនពេក​អាច​ធ្វើឱ្យ​មាន​ការឈឺចាប់ ឬ​អាការៈ​ជំងឺ​កាន់តែ​ធ្ងន់​បាន​។
 របប​អាហារ ៤​យ៉ាង​ដែល​អ្នកជំងឺ​សន្លាក់​គួរតែ​ប្រតិបត្តិ​តាម​
​ចៀសវាង​សាច់​ក្រហម ផលិតផល​ធ្វើ​ពី​ស្ករស ផ្លែឈើ​ជូរៗ ប៉េង​ប៉ោះ បារី និង​ញ៉ាំ​អាហារ​ត្រាំ ឬ​កែច្នៃ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​។ អាហារ​ទាំងអស់​នេះ​មាន​ជាតិ​អាស៊ីត​បែប​ធម្មជាតិ តែ​អាច​ធ្វើឱ្យ​សន្លាក់​ឈឺ​កាន់តែ​ខ្លាំង​បាន​។
 របប​អាហារ ៤​យ៉ាង​ដែល​អ្នកជំងឺ​សន្លាក់​គួរតែ​ប្រតិបត្តិ​តាម​
​ចូរ​បញ្ចូល​គ្រាប់​ធញ្ញជាតិ បន្លែ សណ្តែក ផ្លែឈើ ទឹក​បន្លែ គ្រាប់​ផ្លែឈើ តែ​បៃតង ទៅ​ក្នុង​របប​អាហារ​អ្នកផង ព្រោះ​វា​ជួយ​កាត់បន្ថយ​ការឈឺចាប់​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចំពោះ​ការ​ញ៉ាំ​តែ និង​កាហ្វេ​គួរតែ​តាមដាន​ផង​៕

របប​អាហារ ៤​យ៉ាង​ដែល​អ្នកជំងឺ​សន្លាក់​គួរតែ​ប្រតិបត្តិ​តាម​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។