​អាហា​រទាំង​៧​ប្រភេទ​ដែល​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម​

​អាហា​រទាំង​៧​ប្រភេទ​ដែល​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម​

​មូលហេតុ​នៃ​ការ​មាន​ជំងឺ​សម្ពាធឈាម​គឺ​ច្រើន​ណាស់ ជួនកាល​មក​ពី​តំណពូជ ឬ​មក​ពី​ទម្លាប់​នៃ​ការរស់នៅ​ដែល​មិន​ត្រឹមត្រូវ​ក៏​អាច​កើត​មាន​ដែរ ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិនឲ្យ​មាន​ជំងឺ​នេះ​បាន​នោះ​? តាមពិត​ការការពារ​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម​គឺ​ងាយស្រួល​ទេ ឲ្យតែ​អ្នក​បរិភោគអា​ហារដែ​ល​ត្រូវ នោះ​អ្នក​អាច​ចៀស​ពី​ជំងឺ​នេះ​បាន​ហើយ​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?
 

​គ្រាប់ស្វាយចន្ទី​
អ្នក​អាច​បរិភោគ​គ្រាប់ស្វាយចន្ទី​បាន ព្រោះ​នៅក្នុង​គ្រាប់​ស្វាយចន្ទី​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម ប៉ុន្តែ​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ហួសកំណត់​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ធាត់ និង​មាន​កាឡូរី​ខ្ពស់​។​

ពពួក​សណ្តែក​
អ្នក​អាច​បរិភោគ​ពពួក​សណ្តែក ឬ​ផលិតផល​ដែល​ផលិត​ពី​សណ្តែក ព្រោះ​នៅក្នុង​សណ្តែក​ទាំងនោះ​មាន​ប៉ូ​តា​ស្យូម​ច្រើន ដែល​ជា​សារធាតុ​ដែល​អាច​ការពារ​មិន​ឲ្យ​សម្ពាធឈាម​អ្នក​ឡើង​ខ្ពស់ ដូចនេះ​អ្នក​អាច​ចៀស​ពី​ជំងឺលើសសម្ពាធឈាម​បាន ដោយ​មិន​អាច​កើត​លើ​ខ្លួន​អ្នក​ឡើយ​។​

ទឹកដោះគោ​
អ្នក​អាច​ផឹក​ទឹកដោះគោ​បាន ដោយ​មួយថ្ងៃ​អ្នក​អាច​ផឹក​២​កែវ នោះ​វា​នឹង​ជួយ​ឲ្យ​សម្ពាធ​ឈាម​អ្នក​មិន​អាច​ឡើង​ខ្ពស់​ឡើយ ដោយសារ​តែ​វា​មាន​វីតាមីន​D និង​កាលស្យូម​ដែល​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម​បាន​។​

គ្រាប់​ផ្កាឈូករ័ត្ន​
អ្នក​អាច​បរិភោគ​គ្រាប់​ផ្កាឈូករ័ត្ន ព្រោះ​នៅ​ក្នុង​នោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នក​ចុះ​បាន ហើយ​ក្រោយពេល​ដែល​អ្នក​បរិភោគ​វា​រួច វា​នឹង​បំពេញ​សារធាតុចិញ្ចឹម​ក្នុង​ខ្លួន​អ្នក​បាន​គ្រប់គ្រាន់ ដោយ​អ្នក​អាច​បរិភោគ​មួយថ្ងៃ​៣​ក្រាម​បាន​ហើយ ប៉ុន្តែ​បើ​គ្រាប់​ផ្កាឈូករ័ត្ន​ដែល​មាន​ជាតិ​ប្រៃ​ពេក អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ឡើយ​។​

ទឹក​ផ្លែ​ទ​ទឹម​
បើ​ក្នុង​សារពាង្គកាយ​អ្នក​គ្មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នោះ​អ្នក​ងាយ​នឹង​មាន​ជំងឺលើសសម្ពាធឈាម​ណាស់ ដូចនេះ​អ្នក​អាច​ពិសារ​ទឹក​ទទឹម​បាន ព្រោះ​នៅក្នុង​ផ្លែ​ទទឹម​នោះ​មាន​សារធាតុ​ប្រឆាំងនឹង​អុកស៊ីត​កម្ម​ដែល​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម ប៉ុន្តែ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​មិនត្រូវ​បរិភោគ​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកលើស​ជាតិ​ស្ករ​។​

ចេក​
អ្នក​អាច​បរិភោគ​ចេក​ចំនួន​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​បាន ព្រោះ​នៅក្នុង​ចេក​មាន​ប៉ូ​តា​ស្យូម​ដែល​អាច​ការពា​រអ្នក​មិនឲ្យ​មាន​ជំងឺលើសសម្ពាធឈា​ម ហើយ​ថែមទាំង​ល្អ​ចំពោះ​បេះដូង​អ្នក​ទៀតផង ប៉ុន្តែ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ប្រយ័ត្ន​កុំ​បរិភោគ​ច្រើនពេក​។​

សូកូឡា​
អ្នក​អាច​បរិភោគ​សូកូឡា​មួយថ្ងៃ​ចំនួន​ប្រហែល​៣០​កាឡូរី​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​សំពាធ​ឈាម​អ្នកចុះ ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកដើរ​ស្រួល​ទៀតផង ដូចនេះ​ជំងឺលើសសម្ពាធឈាម​នឹង​មិន​មក​រក​អ្នក​ទៀត​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។