ផ្ទុះ​​ហ្គាស​ឆេះ​ចង្ក្រាន​បាយ​ក្នុង​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់​ផ្អើល​ទាំង​ព្រឹក

រាជ​ធានី​ភ្នំពេញ  ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​មុន​នេះ​បន្តិច​មាន​ករណី​ផ្ទុះ​ហ្គាស​ឆេះ​ចង្ក្រាន​បាយ​ក្នុង​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់​ ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស សង្កាត់​វត្ត​ភ្នំ​ខណ្ឌ​ដូន​ពេញ​ បណ្តាល​ឱ្យ​ខូច​ខាត​សម្ភារ​ក្នុង​ចង្ក្រាន​បាយ​មួយ​ចំនួន​ តែ​មិនរាល​ដាល​ដល់​បន្ទប់​ដទៃ​ទៀត​ទេ ដោយសារ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​បាញ់​ទឹក​ពន្លត់​អស់​២រថយន្ត​ធ្វើ​ឱ្យភ្លើង​​រលត់​ទាំង​ស្រុង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​