គូស្នេហ៍​មួយគូស្រវឹង​បើករថយន្ត​បុក​​រះ​បង្គោល​ភ្លើង​ ​និង​​ដើម​ក្ងោក

​រាជ​ធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយ​​គូ​ស្រវឹង​ជោកជាំ​បើករថយន្ត​លឿន​ដូច​ហោះ​បោះពួយ​ទៅ​បុកបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​ដាច់​ត្រឹម​គល់​អូស​ជិត៥០​​ម៉ែត្រ​ជ្រុល​ចង្កូត​ទៅ​មុខ​បុក​ដើម​ក្ងោក​ធ្វើ​ឲ្យ​រថយន្ត​រួញ​មួយ​កំណាត់​មុខ​ទៅ​មុខ​លែង​រួច ​កាលពី​វេលា​ម៉ោង​១​​និង៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១​ ខែ​វិ​ច្ឆិ​កា នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ធ
រុ​ស្សី​​ នៅ​ទល់​មុខ​​ឃ្លាំង​លក់​រថយន្ត​បង់​រំ​លោះ ស្ថិត​នៅសង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​អូ​ឌី ព​ណ៌ស អត់​ស្លាក​លេខ ជិះ​ដោយ​​​គូស្នេហ៍​វ័យក្មេង​មួយគូ​ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ទាំង​២​នាក់ បើកបរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ​រថយន្ត​បង្ក​​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើង​ចិ​​ញ្ចើ​ម​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដាច់​ត្រឹម​គល់​អូស​ជិត៥០​​ម៉ែត្រ​ ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ដើម​ក្ងោក​ទៅ​មុខ​លែង​រួច ​ធ្វើ​ឲ្យ​រថយន្ត​ដាច់​កង់​មុខ​ទាំង​២​និង​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​ជិះ​ក្នុង​រថយន្ត​បាន​នាំ​គ្នា​គេចខ្លួន​ចូល​ទៅ​ក្នុង​ឃ្លាំង​លក់​រថយន្ត​បង់​រំ​លោះ​បាត់​ស្រមោល ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ
រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​កា​ដោះស្រាយ​ជា​ក្រោយ ៕