លួច​ម៉ូតូ លេប​ថប និង​ទូរស័ព្ទ​ដៃ ​បាន១​ខែ​កន្លះ ជាប់អន្ទាក់​ប៉េ​អឹ​ម​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​កងរាជអាវុធហត្ថ ​ខេត្តសៀមរាប សហការ​ជាមួយ​ស្នងការ​នគរ​បាល ​ខេត្តព្រះវិហារ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន បញ្ជូន​មក​កាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជ​អាវុធ​ហត្ថ​ខេត្តសៀមរាប ដើម្បី​សួរនាំ ។

ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​៣៦៣/២០១៥ ចុះ​ថ្ងៃ​ទី​២៨ តុលា ២០១៥ ចេញ​ដោយ​លោក​កើត វ​ណ្ណា​រ៉េ​ត ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​ឈ្មោះ​ច្រាញ់ រស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជាងឈើ ដែល​លួច​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥, លេប​ថប និង​ទូរស័ព្ទ​ដៃ បាន​សម្រេច​រយៈពេល​១​ខែ​កន្លះ​របស់​ជន​រង​គ្រោះ​នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៥ កន្លង​ទៅ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ថ្ងៃ​ទី​៣០ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​ចូល​ ទៅ​ផ្សារ​ភ្នំ​ដែក ក្នុងស្រុក​រវាង ខេត្តព្រះវិហារ ខណៈ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចូល​ផ្សារ ។ ជនសង្ស័យ​ឈ្មោះ ច្រាញ់ រស់ មានស្រុក​កំណើត ​នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ ដោយ​បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ត្រ​សេក ឃុំ​បាក់​អន្លុង ស្រុក​ត្រពាំង​បា​សាទ ខេត្តឧត្តរមានជ័យ បាន​លួច​ម៉ូតូ​ពី​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​១T-២៣៥២​។

ក្រោយ​ពី​លួច​ម៉ូតូ​បាន​សម្រេច ជនសង្ស័យ​ជិះ​ទៅ​ រកប្រពន្ធ​នៅ​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​មិនឃើញ ក៏​ជិះ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ រួច​លក់​លេប​ថប និង​ទូរស័ព្ទ​ដៃ​អស់ ដោយសារ​គ្មាន​លុយ​ធ្វើ​ដំណើរ​បន្ត​មក​ខេត្តព្រះវិហារ ៕

លួច​ម៉ូតូ លេប​ថប និង​ទូរស័ព្ទ​ដៃ ​បាន១​ខែ​កន្លះ ជាប់អន្ទាក់​ប៉េ​អឹ​ម​ខេត្តសៀមរាប
លួច​ម៉ូតូ លេប​ថប និង​ទូរស័ព្ទ​ដៃ ​បាន១​ខែ​កន្លះ ជាប់អន្ទាក់​ប៉េ​អឹ​ម​ខេត្តសៀមរាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត