មួយ​ថ្ងៃ​ស្លាប់​២​នាក់​ នៅ​បន្ទាយ​មានជ័យ ម្នាក់​ចង​.​ក​ស្លាប់ ម្នាក់​លង់ទឹក​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ ដោយ​បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ព្រោះតែ​ ជម្ងឺសរសៃប្រសាទ និង​ក្មេង​ស្រី​ម្នាក់ អាយុ​៤​ឆ្នាំ ទឹក​លង់​ទឹកស្រះ​ស្លាប់ ដែល​ហេតុការណ៍​ទាំង​២​នេះ​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​៣១ តុលា ២០១៥ នៅ​ស្រុក​ស្វាយចេក និង​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​សម្រេចចិត្ត​បញ្ចប់ជីវិត​ របស់​ខ្លួនឯង​ដោយ    ​ចង​.​ក ធ្វើ​អត្តឃាត​ មានឈ្មោះ វ៉ា​ត រោល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទ្រាស ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​នឹង​ដើម​ត្របែក ចំណុច​ទួល​រហាល​តាកែ ចម្ងាយ​៣​គីឡូម៉ែត្រ ខាងត្បូង​ភូមិ​តា​អន ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ដោយសារ​តែ​មាន​ជម្ងឺសរសៃប្រសាទ ។

ដោយឡែក​ករណី​មួយទៀត​គឺ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ នី សុ​ភ័​ណ្ណ អាយុ​៤​ឆ្នាំ នៅ​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស បាន​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ម្តាយមីង​នាំ​ទៅ​បូមទឹក​ដាក់​ស្រែ ។ សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី ថ្ងៃ​ទី​៣១ តុលា ២០១៥ ៕

មួយ​ថ្ងៃ​ស្លាប់​២​នាក់​ នៅ​បន្ទាយ​មានជ័យ ម្នាក់​ចង​.​ក​ស្លាប់ ម្នាក់​លង់ទឹក​ស្លាប់
មួយ​ថ្ងៃ​ស្លាប់​២​នាក់​ នៅ​បន្ទាយ​មានជ័យ ម្នាក់​ចង​.​ក​ស្លាប់ ម្នាក់​លង់ទឹក​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត