ល្ងាច​នេះ​ បឹងកេត​អង្គរ​រំពឹង​ឈ្នះ Laos Toyota នៅ​ទឹក​ដី​ឡាវ​

ល្ងាច​នេះ​ បឹងកេត​អង្គរ​រំពឹង​ឈ្នះ Laos Toyota នៅ​ទឹក​ដី​ឡាវ​

ល្ងាច​ម៉ោង​៦​ថ្ងៃ​នេះ​ ក្រុម​ម្ចាស់​ផ្ទះ​ Laos Toyota ដល់​ពេល​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាយគមន៍​​ភ្ញៀវ​ បឹងកេត​អង្គរ ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​អនុ​តំបន់​ទន្លេ​មេគង្គ​ Toyota Mekong Club Championship 2015។  មុន​ពេល​ដំណើរ​ទៅ​ដល់​ប្រទេស​ឡាវ​ ទាំង​គ្រូ​បង្វឹក​ប្រាក់ សុវណ្ណារ៉ា​ អ្នក​ចាត់​ការ​ទូទៅ​ បែ មករា​ និង​កីឡាករ​សុទ្ធ​តែ​រំពឹង​ថា នឹង​ធ្វើ​បាន​ល្អ​​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ឡាវ។

 

ល្ងាច​នេះ​ បឹងកេត​អង្គរ​រំពឹង​ឈ្នះ Laos Toyota នៅ​ទឹក​ដី​ឡាវ​ ក្រុម​បឹងកេត​អង្គរ

 

លោក ប្រាក់ សុវណ្ណារ៉ា បាន​និយាយ​ថា កូន​ក្រុម​របស់​លោក​មាន​ពេល​សម្រាក​ច្រើន និង​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ។ ជា​ពិសេស​​​កីឡាករ​មួយ​ចំនួន​ដែល​មាន​របួស​ក៏​ជា​សះ​ស្បើយ​វិញ​ដែរ។ លោក​គ្មាន​អ្វី​ត្រូវ​បារម្ភ​អំពី​ក្រុម​​ Laos Toyota FC ដែល​ជា​ម្ចាស់​ជើង​ឯក​លីក​បាល់ទាត់​កំពូល​ឡាវ​ឆ្នាំ​២០១៥​ឡើយ។

 

លោក ប្រាក់ សុវណ្ណារ៉ា បាន​​និយាយ​​ថា៖ «​ជា​យុទ្ធសាស្ត្រ… ព្រោះ​ចេញ​ទៅ​លើក​នេះ គឺ​យើង​តំណាង​ឲ្យ​ជាតិ អ៊ីចឹង​ហើយ​សំខាន់​គឺ​យើង​ឈ្នះ។ ការ​ដែល​ទុក ឬ​មិន​ទុក​គឺ​ជា​យុទ្ធសាស្ត្រ​របស់​យើង ចាំ​មើល​ជាក់​ស្ដែង​​ថា​តើ​ខាង​គេ​រៀប​ចំ​​យ៉ាង​ម៉េច​។ បាទ! ប៉ុន្តែ​ជា​ធម្មតា យើង​មិន​សំខាន់​ថា​ដាក់​កីឡាករ​ណា​លេង ឬ​មិន​លេង​ទេ សំខាន់​គឺ​លទ្ធផល​ឈ្នះ»។

ល្ងាច​នេះ​ បឹងកេត​អង្គរ​រំពឹង​ឈ្នះ Laos Toyota នៅ​ទឹក​ដី​ឡាវ​ ក្រុម​ Laos Toyota FC ឈ្នះ​ជើង​ឯក​លីក​ឡាវ (រូបថត៖ Toyota Mekong Football.com)

 

ចំណែក​គ្រូ​បង្វឹក​ក្រុម​ Laos Toyota លោក David Both ​ទំនង​ជា​មិន​អាច​មើល​​អាច​​មើល​ស្រាល​ដៃ​គូ​បាន​ឡើយ និង​បាន​អួត​សរសើរ​​​ភាព​រីក​ចម្រើន​នៃ​វិស័យ​បាល់ទាត់​កម្ពុជា បើ​ប្រៀប​​ធៀប​បាល់ទាត់កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នឹង​សម័យ​កាល​ដែល​លោក​ធ្លាប់​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ (PNN)​កាល​ពី​ម្សិល​មិញ​ថា ៖«ខ្ញុំ​ធ្លាប់​ដឹង​ខ្លះ​ៗ​ពី​បាល់ទាត់​កម្ពុជា​កាល​ពីរ​បី​ឆ្នាំ​មុន​ ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​ភ្នំពេញ ហើយ​សព្វ​ថ្ងៃ​នេះ​រីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍»។ លើស​ពី​នេះ​ទៀត លោក​បាន​សរសើរ​​ពី​តារា​ឆ្នើុំ​ម ចាន់ វឌ្ឍនាកា អំពី​ទម្រង់​លេង​គួរ​ឲ្យ​​ប្រុង​ប្រយ័ត្ន​សម្រាប់​ក្រុម​របស់​លោក។

 

វេលា​ម៉ោង​៦​ល្ងាច​​នេះ​នៅ​កីឡដ្ឋាន Chao Anouvong ក្នុង​ទីក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ​​នៃ​ពាន​រង្វាន់​បាល់ទាត់​ Toyota Mekong Championship 2015។ ​ការ​ប្រកួត​នេះ​គ្មាន​ទូរទស្សន៍​កម្ពុជា​ណា​មួយ​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា