កំសត់ណាស់… ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់

ចិន៖ ក្មេងប្រុស ជាសិស្សសាលា អាយុ ៧ឆ្នាំម្នាក់ ឈ្មោះ Ou Yanglin មកពីភាគនិរតី នៃខេត្ត Guizhou ប្រទេសចិន បានតស៊ូថែទាំឪពុកពិកាដើរមិនរួចម្នាក់ ក្រោយពីម្តាយរត់ចោលបាត់ស្រមោលឈឹង កាលពីឆ្នាំទៅម៉ិញ។ 

កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់
រូបក្មេងប្រុសកំសត់ ជាមួយនឹងឪពុកពិកា

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជីវិត​ក្មេង​ប្រុស Ou Yanglin បាន​ប្រែ​ក្លាយ​ជាល្វីង​ជូរ​ចត់ ចាប់តាំងពីរដូវក្តៅ ក្នុងឆ្នាំ​២០១៣មកម្ល៉េះ បន្ទាប់​ពី​ឪពុក​គេ ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី២ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់។ ហេតុការណ៍អាក្រក់នោះ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំងដល់​ឆ្អឹង​ខ្នង​របស់​លោក Ou Tongming ជា​ឪពុក​ ហើយក៏ធ្វើឲ្យគាត់ក្លាយជាមនុស្សពិកាត្រង់ចង្កេះចុះក្រោម ដោយមិនអាចកំរើកបាន ចំណែកឯការ​ព្យាបាល​បន្ត​បន្ទាប់ ក៏បាន​ចំណាយ​លុយ​គ្រួសារ​អស់​ជា​ច្រើនផងដែរ។

កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់

​​​ដោយសារ​មិន​អាចស៊ូ​ទ្រាំ​ស្ថានភាពយ៉ាប់យឺន​នេះ​បាន ប្រពន្ធ​របស់​លោក​ បាន​រត់​ចោល​ផ្ទះ​ដោយយក​កូន​ស្រី​អាយុ ៣​ឆ្នាំ​ម្នាក់​ទៀតទៅជាមួយ ​កាល​ពី​ឆ្នាំ​មុនបាត់ដំណឹងសូន្យឈឹង។ ចាប់​តាំង​ពី​ពេល​នោះ​មក Ou Yanglin បាន​ដើរ​តួ​ជា​គ្រូពេទ្យ​ព្យាបាល​មើល​ថែ​ឪពុក ថែម​ទាំងខំប្រឹង​ប្រែង​សិក្សា​បន្ត​ មិន​បោះ​បង់ចោល​ឡើយ។ ​

ជារៀងរាល់​ព្រឹក​ ពេល​ម៉ោង៦ ក្មេងប្រុសកំសត់ Ou Yanglin តែង​ក្រោក​ឡើង​ដើម្បី​រៀប​ចំ​ម្ហូប​អាហារ​ ដើម្បី​ឲ្យ​ឪពុក​ទទួល​ទាន មុន​ពេល​គេ​ទៅ​សាលា។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ​នៅ​សាលា​រួច ក្មេង​ប្រុស​ដ៏​កម្សត់​រូប​នេះ​ ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​បញ្ចុក​បាយ​ដល់​ឪពុក ដោយដៃគេផ្ទាល់តែ​ម្ដង​។ 

កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់

ហើយអ្វីដែលគួរឲ្យសង្វេគទៀតនោះ គឺក្នុង​វ័យ​ដូច​គ្នា​តែ​វាសនា​មិន​ដូច​គ្នាឡើយ Ou Yanglin មិន​អាច​មាន​ពេល​វេលាលេង​សប្បាយៗ ដូច​ក្មេង​ដទៃ​ទៀតបាន។ បន្ទាប់​ពី​រៀន​ចប់ គេ​ត្រូវ​ចំណាយ​ពេល​វេលា​ដើរ​មើល​ជុំ​វិញ​សាលា​រៀន ក្រែង​មាន​សំណល់​សេសសល់ណា ដែលអាចឲ្យគេយក​ប្ដូរ​​ជា​ប្រាក់​ មក​ផ្គត់​ផ្គង់​ជីវិត​បានថែមទៀតផង។ Yanglin និយាយថា៖ «ប៉ា​ខ្ញុំ​ត្រូវការ​ថ្នាំ ប៉ុន្តែ​ខ្ញុំ​គ្មាន​លុយ​ទេ»។ បន្ទាប់​ពី​រើស​សំណល់សេសសល់​រួចហើយនោះ Yanglin បាន​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​លាប​ថ្នាំ​​ខ្នង ព្រម​ទាំង​គូទ​របស់​ឪពុក ដែលដំបៅស៊ី រាលទៅដល់ប្រហោងឆ្អឹងអាងត្រគាករបស់គាត់ទៅហើយនោះ។

ដោយសារ​ពោរ​ពេញ​ដោយ​វិប្បដិសារី​ លោក Ou Tongming ជាឪពុក តែង​គិត​ប៉ង​ចង់​សម្លាប់​ខ្លួនច្រើនលើក ច្រើនសារ​ ដើម្បី​បញ្ចប់​ភាព​ឈឺ​ចាប់ ប៉ុន្តែ​គ្រប់​ពេល​តែង​នឹក​ឃើញ​ខ្លាច​កូន​ប្រុស Ou Yanglin ក្លាយ​ជា​ក្មេង​កំព្រា​គួរ​ឲ្យ​អាណិត។ ចំណែក​កូន​ប្រុស​បាន​និយាយ​ទាំងក្តុកក្តួលថា៖ «ខ្ញុំ​មិន​អាច​រស់​នៅ​ ដោយ​គ្មានប៉ា បាននោះ​ទេ»៕

កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់
កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់
កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់
កំសត់ណាស់... ក្មេងប្រុសអាយុ ៧ឆ្នាំ មានបន្ទុកថែទាំឪពុកពិកា ក្រោយពេល ម្តាយរត់ចោលបាត់

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត