ស្ថានីយ៍ទូរទស្សន៍ CNC បើក​ការ​ប្រកួត​កំពូល​អ្នក​ប្រដាល់​ជើង​ឯក​គោ​ជល់​វគ្គ៣

ភ្នំពេញ៖ នាល្ងាចពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅស្ថានីយ៍ទូរទស្សន៍ CNC ក្រុមហ៊ុនភេសជ្ជៈគោជល់បានសហការជា មួយស្ថានីយ៍ទូរទស្សន៍ CNC និងសហព័ន្ធកីឡាប្រដាល់កម្ពុជារៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកាសបើកការប្រកួតកំពូលអ្នកប្រដាល់ជើង ឯកគោជល់ទម្ងន់ ៦៥ គ.ក្រ វគ្គ៣ បន្ទាប់ពីបញ្ចប់ការប្រកួតកំពូលអ្នកប្រដាល់ជើង ឯកគោជល់ទម្ងន់ ៦០គ.ក្រនៅថ្ងៃដដែល ដែលផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ CNC តែម្តង និងFreshnews.tv។

ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ទិត ភារម្យ នាយកផ្នែកលក់ក្រុមហ៊ុនភេសជ្ជៈគោជល់ប្រចាំនៅកម្ពុជា និងលោក ម៉ា សេរី នាយកផែ្នកកីឡាស្ថានីយ៍ទូរទស្សន៍CNC ។

លោក ទិត ភារម្យ នាយកផ្នែកលក់ក្រុមហ៊ុនភេសជ្ជៈគោជល់ប្រចាំនៅកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតទម្ងន់ ៦០ គ.ក្រ ដែល មានរយៈពេល៣ខែ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លំាង និងជោគជ័យពីទស្សនិកជន ដែលស្រឡាញ់វិស័យកីឡាប្រដាល់កម្ពុជា និងជួយគាំទ្រ ព្រមទាំងលើកស្ទួយកីឡាក្នុងប្រទេសកម្ពុជា ទើបក្រុមហ៊ុនសម្រេចឧបត្ថម្ភបន្តទៀតក្នុងការប្រកួតទម្ងន់ ៦៥គ.ក្រ ។ ចំពោះការប្រកួត ដំណ្តើមខ្សែក្រវាត់កំពូលអ្នកប្រដាល់ជើងឯកគោជល់ក្នុង៦៥គ.ក្រនាសប្តាហ៍ក្រោយនេះ យើងបានសម្រិតសម្រាំងជ្រើសរើសយកកីឡាករខ្មែរ កីឡាករថៃ និងកីឡាករឡាវ ដែលសុទ្ធតែជាជើងខ្លាំងមក ចូលរូមប្រកួត។

តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ថា បានថ្លែងក្នុងឱកាសនេះថា កីឡាករទាំងអស់ ត្រូវប្រកួតឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ហើយលោកនឹងបង្កើតក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្ម ការបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលការប្រកួត ក៏ដូចជាការកាត់ក្តី និងលទ្ធផលសម្រាប់គូខ្សែក្រវាត់នេះ ។ ជាមួយគ្នានេះ លោកបានជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហរអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់សេចក្ដីឈ្នះចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់ របស់ខ្លួន ៦០គ.ក្រ ឲ្យបានល្អ ។

ដោយឡែកការប្រកួតមានកីឡាករទាំងអស់ ៨នាក់ ក្នុងនោះមានកីឡាករកម្ពុជា ៤រូបរួមមាន កីឡាករ អ៊ុំ ចំរើន,កីឡាករ ចាន់ គីមលាភ ,កីឡាករ មិន សិលា  និងកីឡាករ ជា សំនៀង ចំពោះកីឡាករថៃ២រូបមានកីឡាករ ភីតម៉ៃ លូកប៊ុនមី និងកីឡាករ ផាយ៉ាម៉ុត ផាយ៉ាក់ភួង ចំណែកកីឡាករឡាវ២រូប វិញមាន កីឡាករអូរូណូ ចំប៉ាសក្តិ និងកីឡាករ ផាយ៉ាសឿ សីតគ្រូបដូរី៕ 