បើក​ទិវា​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥ -២០១៦ នៅ​វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ​

​បន្ទាយមានជ័យ: ទិវា​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ ក្នុង​វិទ្យាល័យ​កូប ផ្តល់នូវ​ចំណេះដឹង សម្រាប់​សិស្សានុសិស្ស ដែល​ប្តេជ្ញាចិត្ត​ខិតខំ​រៀនសូត្រ នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​វិទ្យាល័យ​កូប ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី​វាន ស៊ី​ញ៉ា អភិបាលរង​ស្រុក​អូរជ្រៅ​បាន​និយាយថាៈ​លើកឡើង​អំពី​សកម្មភាព​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ ទូទាំង​ស្រុក​អូរជ្រៅ​ទាំងមូល​មាន​លក្ខណៈ​រីក​ចំ​ម្រើ​ន​គ្រប់​វិស័យ​សិក្សា​ឆ្នាំ​ចាស់​ក៏ដូចជា​ឆ្នាំ​សិក្សា​ថ្មី​ត្រូវ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។​

​តំណាង​សិស្សានុសិស្ស​វិទ្យាល័យ​កូប​បាន​អាន​របាយការណ៍​សេចក្តី​សោ​មន​ម្យ​រីករាយ​ក្រៃលែង ដែល​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ ពិធី​បើក​បវេសនកាល ឆ្នាំ​២០១៥-២០១៦ ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម យើងខ្ញុំ​ទាំងអស់គ្នា ពិតជា​ទទួល​នូវ​អារម្មណ៍​កក់ក្តៅ ជាទីបំផុត​ចំពោះ​ប្រឹងប្រែង​ការសិក្សា​ថ្មី​នេះ​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា បើក​ទិវា​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ផ្តោត​ការសិក្សា​រៀនសូត្រ វិស័យ​អប់រំ ត្រូវ​លើកកម្ពស់​លើ​វិស័យ​រីកចម្រើន​ដើម្បី​ការប្រកួតប្រជែង​ខាងមុខ​ជាមួយ​ប្រទេស​ជាប់​របង​ជាមួយ​យើង​។ អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​ជំរុញ ការផ្សព្វផ្សាយ​ផ្តល់​មាតា​បី​តា​សិស្ស​ដែលមាន​គ្រប់​អាយុ​ចូលរៀន​មក​ចុះឈ្មោះ​រៀនសូត្រ​ទាន់ពេល​។ បើក​បវេសនកាល​ឆ្នាំ​ថ្មី​សិស្ស​ខិតខំ រៀនសូត្រ ចៀសវាង​ប្រើប្រាស់​គ្រឿងញៀន​។​

​លោក​អ៊ុំ រាត្រី បន្ត​ផ្តាំផ្ញើ​អាជ្ញាធរ សហគមន៍ ត្រូវ​ជំរុញ​មាតា​បី​តា​កូន​ចូលរៀន​ឲ្យ​បាន​គ្រប់គ្នា និង​ផ្តល់​កាដូ​ប័ណ្ណ​ស​សើរ សៀវភៅ ដល់​សិស្ស​រៀន​ចាប់ពី​លេខ​១-២-៣ សម្រាប់ លើក​ការ​ទឹកចិត្ត​រៀនសូត្រ​ពូកែ​ប្រចាំឆ្នាំ​សិក្សា​កន្លង​នេះ​៕