សម្តេចតេជោ​ ហ៊ុន សែន ​៖ ចាប់ពីឆ្នាំ២០១៨​ទៅបា្រក់ខែមន្រ្តីរាជការ​ទាបបំផុត១លានរៀល

រាជធានីភ្នំពេញ ​៖ ជាថ្មីម្តងទៀត ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានមានប្រសាសន៍បញ្ជាក់ថា​ ចាប់ពីឆ្នាំ២០១៨ទៅ​បា្រក់ខែមន្រ្តីរាជការ​ទាបបំផុត​ទទួលបាន​១លានរៀល ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍ខាងលើបែបនេះ​ បានធ្វើឡើងនៅក្នុងពិធី​សំណេះសំណាល និងសួរសុខទុក្ខយោធិន​ពិការ៣១៧ ​និងបើកបវេសនកាល​ឆ្នាំសិក្សា​២០១៥-២០១៦ ​នៅតាកែនកោះស្លា​ ស្ថិតក្នុងស្រុកឈូក​ ខេត្តកំពត​ នាព្រឹកថ្ងៃទី០១​ វិច្ឆិកា ​២០១៥ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕