នគរបាលព្រហ្ម​ទណ្ឌ​ក្រុង​ម្នាក់ បាញ់​ក្បាល​ខ្លួនឯង រង​របួស​ធ្ងន់​ព្រោះ​ខឹងប្រពន្ធ មិន​ឲ្យ​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត ក្រោយ​ចេញ​ពីហូបការ

ភ្នំពេញ៖ មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញម្នាក់ រហស្សនាមទិវា១១២ បានបាញ់ចំក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅវេលាម៉ោង ៩៖៣០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដោយសារតែខឹងប្រពន្ធ ហាមមិនឲ្យទៅច្រៀងខារ៉ាអូខេបន្តទៀត ក្រោយពីពួកគេចេញពីហូបការ ។

មន្រ្តីនគរបាល រាជធានីភ្នំពេញ បានប្រាប់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅចំណុចភ្លើងស្តុបសន្ធរម៉ុក សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

បើតាមមន្រ្តីនគរបាលរូបនេះ មុនពេលកើតជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានបើករថយន្ត ម៉ាកCRV មួយគ្រឿង ជាមួយប្រពន្ធចេញពីហូបការ ពេលនោះជនរងគ្រោះ ប្រាប់ប្រពន្ធ ចង់ទៅច្រៀងខារ៉ាអូខេ តែប្រពន្ធមិនព្រម ធ្វើឲ្យជនរងគ្រោះខឹង ក៏ដកកាំភ្លើងបាញ់ក្បាលខ្លួនឯង រហូតរងរបួសធ្ងន់តែម្តង ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសង្គ្រោះ ជាបន្ទាន់នៅមន្ទីរកាល់ម៉ែត ដោយមានស្ថានភាពយ៉ាងធ្ងន់ធ្ងរ៕

នគរបាលព្រហ្ម​ទណ្ឌ​ក្រុង​ម្នាក់ បាញ់​ក្បាល​ខ្លួនឯង រង​របួស​ធ្ងន់​ព្រោះ​ខឹងប្រពន្ធ មិន​ឲ្យ​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត ក្រោយ​ចេញ​ពីហូបការ
នគរបាលព្រហ្ម​ទណ្ឌ​ក្រុង​ម្នាក់ បាញ់​ក្បាល​ខ្លួនឯង រង​របួស​ធ្ងន់​ព្រោះ​ខឹងប្រពន្ធ មិន​ឲ្យ​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត ក្រោយ​ចេញ​ពីហូបការ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត