ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់​៥​ពាន់​ដុល្លារ​​យប់​មិញ​ យ៉េន​ ឌីណា ប្រាប់​មូលហេតុ​វ៉ៃ​ឡាវ​មិន​សន្លប់


ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់​៥​ពាន់​ដុល្លារ​​យប់​មិញ​ យ៉េន​ ឌីណា ប្រាប់​មូលហេតុ​វ៉ៃ​ឡាវ​មិន​សន្លប់

កាល​ពី​យប់​មិញ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កោះកុង យ៉េន ឌីណា បាន​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​​​​នៅ​សង្វៀន ​CNC​ ប៉ុន្តែ​ម្ចាស់​ខ្សែ​ក្រវាត់​ម្នាក់​នេះ​បាន​ប្រាប់​ថា​ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ពិត​ជា​លំបាក​ខ្លាំង​ណាស់​សម្រាប់​រូប​គេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​អាច​វាយ​កីឡាករ​ឲ្យ​សន្លប់​បាន។

 

ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់​៥​ពាន់​ដុល្លារ​​យប់​មិញ​ យ៉េន​ ឌីណា ប្រាប់​មូលហេតុ​វ៉ៃ​ឡាវ​មិន​សន្លប់ យ៉េន ឌីណា ឈ្នះ​ខ្សែ​ក្រវាត់​យប់​មិញ

 

សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ និង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កន្លង​ យ៉េន ឌីណា បាន​រក្សា​កំណត់​ត្រា​យ៉ាង​ល្អ​ដោយ​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ទាំង​អស់​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កីឡាករ​ឡាវ​ ឆ្លាក់ឆៃ សាន​ភិឃីម​ ដែល​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ផង​ដែរ។ កាល​ពី​យប់​មិញ​រូប​គេ​បាន​ឈ្នះ​កីឡាករ​ឡាវ​ត្រឹម​តែ​ពិន្ទុ​ប៉ុណ្ណោះ។

 

ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ​ យ៉េន ឌីណា បាន​ប្រាប់ Sabay ថា ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ​ជា​ការ​ប្រកួត​ពិបាក​ជាង​ការ​ប្រកួត​មុន​ទាំង​អស់​សម្រាប់​ខ្សែ​ក្រវាត់​នេះ​ និង​មិន​បាន​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​បាន។  កីឡាករ​និយាយ​ថា ៖«មួយ​រយៈ​ពេល​ខ្លី​ចុង​ក្រោយ​នេះ​ ខ្ញុំ​ត្រូវ​ហាត់​សម្រក​ទម្ងន់​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​ស្មើ​៦០​គីឡូក្រាម។ អីចឹង​ហើយ​ខ្ញុំ​អត់​មាន​កម្លាំង​គ្រប់​គ្រាន់​​ដើម្បី​វាយ​សម្រុក​ខ្លាំង​ទេ គឺ​គ្រាន់​តែ​ទាត់​ ធាក់​ដើម្បី​យក​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។ យ៉ាង​ណា​ ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​នេះ»។

 

ការ​ឈ្នះ​ខ្សែ​ក្រវាត់​នេះ​ យ៉េន ឌីណា​ ​ទទួល​បាន​ពាន​១ ខ្សែ​ក​មាស​​៣​ជី​ ខ្សែ​ក្រវាត់​ និង​ប្រាក់​រង្វាន់​២០​លាន​រៀល។ ចំណែក​លេខ​​២ កីឡាករ​ឡាវ ឆ្លាក់ឆៃ​ទទួល​បាន​ពាន​១​ ​ខ្សែ​ក​មាស​៣​ជី​ និង​ប្រាក់​រង្វាន់​១០​លាន​រៀល។ លេខ​៣​បាន​ទៅ​កីឡាករ​កម្ពុជា​ សុខ សុវណ្ណា ដែល​ទទួល​បាន​ពាន​១​ ខ្សែ​ក​មាស​៣​ជី​ និង​ប្រាក់​៦​លាន​រៀល ខណៈ​លេខ​៤​បាន​ទៅ​កីឡាករ​ឡាវ​ដែល​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៤​លាន​រៀល៕

 

ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់​៥​ពាន់​ដុល្លារ​​យប់​មិញ​ យ៉េន​ ឌីណា ប្រាប់​មូលហេតុ​វ៉ៃ​ឡាវ​មិន​សន្លប់

 

ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់​៥​ពាន់​ដុល្លារ​​យប់​មិញ​ យ៉េន​ ឌីណា ប្រាប់​មូលហេតុ​វ៉ៃ​ឡាវ​មិន​សន្លប់

 

ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់​៥​ពាន់​ដុល្លារ​​យប់​មិញ​ យ៉េន​ ឌីណា ប្រាប់​មូលហេតុ​វ៉ៃ​ឡាវ​មិន​សន្លប់

អត្ថបទ៖ ជាន ចាន់រ៉ា​​ ​