ព្រឹកនេះ ​គ.ជ.ប ​សាកល្បងចុះ​ឈ្មោះអ្នកបោះឆ្នោត​តាមប្រព័ន្ឋកុំព្យូទ័រ​ដោយចុះនៅសង្កាត់ផ្សារ​ដើមថ្កូវជាគំរូ

រាជធានីភ្នំពេញ ​៖ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ( គ.ជ.ប) ​បានរៀបចំចុះឈ្មោះអ្នក​បោះឆ្នោតសាកល្បង​តាមប្រព័ន្ឋកុំព្យូទ័រ ​ដោយយក​សង្កាត់ផ្សារដើមថ្កូវ​ជាទីតំាងសាកល្បង​សម្រាប់យកទៅអនុវត្តន៍​ទូទំាងប្រទេសក្នុង​ការ​ចុះឈ្មោះអ្នកបោះឆ្នោត​តាមប្រព័ន្ឋអេឡិចត្រូនិក​រយៈពេល៣ខែ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​បញ្ជាក់ជាជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ​ការចុះឈ្មោះអ្នក​បោះឆ្នោតខាងលើនេះ​បាននិងកំពុងប្រព្រឹត្តទៅនៅសាលា​សង្កាត់​ផ្សារដើមថ្កូវ និងមានវត្តមានប្រធាន ​និងអនុប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក​ និង លោក គួយ ប៊ុនរឿន ​និងមានការចូលរួមពី​ប្រជាពលរដ្ឋក្នុង​មូលដ្ឋានជាច្រើន​រូបទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕