ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី


ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី

ក្នុង​រយៈ​ពេល​ជិត ១០ ខែ​នៃ​អាពាហ៍ពិពាហ៍ តារា​ចម្រៀង-សម្ដែង Jay Chou និង​ភរិយា Hannah Quinlivan បាន​ទទួល​ចំណងដៃ​កូន​ស្រី​ម្នាក់ ឈ្មោះ​ថា “Hathaway”។

 

ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី

ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី

 

ក្រោយ​ទទួល​បាន​​ចំណង​ដៃ មិន​អាច​កាត់​ថ្លៃ​បាន​​នេះ តារា​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា ​លោក​​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ប្ដូរ​ខោ​ទឹកនោម និង​ប្ដូរ​ទឹកដោះ​គោ​ក្ដៅឱ្យ​ព្រះនាង​តូច​ Hathaway ។ ក្នុង​ការ​បំពេញ​តួនាទី​ជា​ឪពុក​ តារា​ល្បី​ឈ្មោះ​ដដែល​​និយាយ​ថា៖ “ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ណាស់”។

 

ហេតុ​តែ​រវល់​មើល​ថែ​សាច់​មួយ​ដុំ​នេះ Jay បាន​លុបចោល​ការ​ផ្ដល់​ជូន​សម្ដែង​ជាច្រើន រួម​ទាំង​ការ​ប្រគំ​តន្ត្រី​​បញ្ចប់​ឆ្នាំ​ធំៗ ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​​ផង​ដែរ។ ​​

 

កូន​ស្រី​របស់ Jay បាន​កើត​កាល​ពី​ថ្ងៃ​សុក្រ ទី ១០ ខែ​កក្កដា នេះ​បើ​តាម​ការ​បញ្ជាក់​​​ពី​សាច់ញាតិ​​របស់ Jay។ ប្ដី​ប្រពន្ធ​មួយ​នេះ មិន​បាន​ដាក់​ឈ្មោះ​កូន​ស្រី​ជា​ភាសា​ចិន​ទេ ដោយ​ពេញ​ចិត្ត​ភាសា​អង់គ្លេស Hathaway ដែល​គេ​ជឿ​ថា អ្នកទាំងពីរ​​យក​ឈ្មោះ​តាម​តារា​ហូលីវូដ Anne Hathaway។ នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូន​ស្រី Jay ប្រាប់​ថា Hannah (Quinlivan) + thaw (melt) + Jay (Jay Chou) = Hathaway បាន​ន័យ​ថា Hannah ​ធ្វើ​ឱ្យ Jay មាន​ភាព​កក់​ក្ដៅ៕

 

ចុចអាន៖ កំពូល​តារា​តៃវ៉ាន់ Jay Chou ចូល​​រោងការ​​​​​ហើយ

ចុចអាន៖ ភរិយា​ Jay Chou សម្រាល​បាន​កូន​ម្នាក់​ហើយ ទាយ​មើល៍​ប្រុស​ឬ​ស្រី?

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ jaynestar