Li Bingbing ក្ដោប​បាន​តំណែង​ជា​តួ​វីរនារីដំបូង​គេ​ និង​ជា​ផលិតករ​ប្រតិបត្តិ


Li Bingbing ក្ដោប​បាន​តំណែង​ជា​តួ​វីរនារីដំបូង​គេ​ និង​ជា​ផលិតករ​ប្រតិបត្តិ

តារា​សម្ដែង​ស្រី​សញ្ជាតិ​ចិន​ នាង Li Bingbing បាន​បង្ហើប​ថា​នឹង​សម្ដែង​ជា​តួ​អង្គ​វីរនារី​ដំបូង​គេ​បង្អស់​របស់​ចិន​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​​របស់​លោក Stan Lee ដែល​មាន​ចំណង​ជើង​ថា “Realm”។
 
Li Bingbing ក្ដោប​បាន​តំណែង​ជា​តួ​វីរនារីដំបូង​គេ​ និង​ជា​ផលិតករ​ប្រតិបត្តិ
 
ទោះ​ជា​យ៉ាង​ណា​​ សេចក្ដី​លម្អិត​ទាក់ទង​នឹង​ការ​ថត​រឿង​នេះ​នៅ​មិន​ទាន់​បាន​ផ្សព្វផ្សាយ​មក​ក្រៅ​នៅ​ឡើយ​ ប៉ុន្តែ​ខ្សែភាពយន្ត​ Realm នេះ​គឺ​ជា​គំនិត​ផ្ទាល់​របស់​លោក​ Stan Lee តែ​ម្ដង​។ ក្រៅ​ពី​ជា​តួ​សម្ដែង​ដ៏​សំខាន់​ក្នុង​សាច់​រឿង​នេះ Bingbing ​ក៏​ទទួល​បាន​តំណែង​មួយ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​គឺ​ ជា​ផលិតករ​ប្រតិបត្តិ​។
 

Li Bingbing ក្ដោប​បាន​តំណែង​ជា​តួ​វីរនារីដំបូង​គេ​ និង​ជា​ផលិតករ​ប្រតិបត្តិ
 
ក្នុង​ការ​ងារ​នេះ​ដែរ Bingbing​ ត្រូវ​ចូល​រួម​ក្នុង​ការ​បង្កើត​គំនិត​ថ្មី​ៗ ជួប​ជាមួយ​អ្នក​សរសេរ​ប្លង់​សាច់រឿង និង​ក្រុម​ផលិត​ពេញ​មួយ​ឆ្នាំ​មុន​។ សម្រាប់​ឃ្លា​សង្ខេប​សាច់​រឿង (synopsis) នៅ​មិន​ទាន់​បាន​បញ្ចេញ​មក​នៅ​ឡើយ​ទេ តែ​វា​អាច​យក​ចេញ​ពី​ការ​បកប្រែ​ចំណង​ជើង​រឿង​ជា​ភាសាចិន​ដែល​មាន​ន័យ​ថា “វីរនារី​នៃ​ស្រមោល​ខ្លា​”៕

 

ចុចអាន៖ ​ស្អាត​ប៉ុណ្ណឹង​ដែរ​ ​តែ​ Li Bingbing ​​​ថា​អត់​ទាន់​មាន…

Li Bingbing ក្ដោប​បាន​តំណែង​ជា​តួ​វីរនារីដំបូង​គេ​ និង​ជា​ផលិតករ​ប្រតិបត្តិ

 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ Jaynestars