អភិបាលរង ជ គឹមស៊ បើក​បវេសន​កាល​ឆ្នាំ​សិក្សាថ្មី នៅវិទ្យាល័យ​បឹងត្របែក

ភ្នំពេញ៖ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥-២០១៦ នៅវិទ្យាល័យបឹងត្របែក។

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃវិទ្យាល័យបឹងត្របែក លោក ជ គឹមស៊ អភិបាលរងខណ្ឌចំការមន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីអោយក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះទៅទៀតត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។

ក្រៅពីការផ្តាំផ្ញើអំពីការសិក្សា លោក ជ គឹមស៊ ក៏បានអំពាវនាវអោយសិស្សានុសិ្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួយ សុវត្ថិភាពនៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ចពេលបើកបររថយន្ត ហើយក៏អំពាវនាវអោយយុវជនទាំងអស់ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕