យុវ​ជន​ម្នាក់​​ត្រូវ​ផ្លែ​ម៉ូទ័រ​ម៉ាស៊ីន​កាត់​ដែក​បែក​ខ្ទាត​ចំ​ក.ដៃ​ឆ្វេង​ប៊ិះ​ដាច់​

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​ប៊ិះ​ដាច់ក.ដៃ​ឆ្វេង​​ដោយ​សារបែក​​​ផ្លែ​ម៉ូទ័រ​ម៉ាស៊ីន​កាត់​ដែក​​ខ្ទាត​អំបែង​ចំ ខណៈ​កំពុង​កាត់​ដែក​ធ្វើ​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទីព្រឹក​ ថ្ងៃ​ទី​៣១ ​តុលា ​​២០១៥​​​ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ មានឈ្មោះ ជន សុភា​រី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជាជាង​ផ្សារ​ដែក រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ​​។

​សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ធ្លាប់​រង​របួស​ម្រាមដៃ​ឆ្វេង​ម្តង​រួច​ទៅ​ហើយ កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារ​យក​ម៉ូ​ទ័​រ​កាត់​ដែក​ភ្លាត់ស្នៀត​​ខ្ទា​ត​ត្រូវ​មុត​ម្រាមដៃ​រង​របួស​៕