តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

ក្រុម​ចម្រៀង​បុរស​កូរ៉េ​ BIGBANG ជា​ក្រុម​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​​ និង​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​ ជាពិសេស​ក្នុង​​នោះ​ក៏​មាន​តារា​អាស៊ី​មួយ​ចំនួន​ក៏​ជាអ្នក​គាំទ្រ​ខ្លាំងក្លា​របស់​ក្រុម​ចម្រៀង​មួយ​នេះ​ផង​ដែរ។ តើ​តារា​អាស៊ី​រូប​ណា​ខ្លះ​ទៅ​ដែល​ជា​អ្នក​គាំទ្រ​​ងប់ងុល​​របស់ BIGBANG?

 

១. AngelaBaby

 

AngelaBaby ទើប​តែ​រៀបការ​ចំណាយ​លុយ​ដ៏​ច្រើន​​ជា​មួយ​តារា​សម្ដែង Huang Xiao Ming ។​ អំឡុង​ពេល​​ក្នុង​ពិធី​នោះ ​តារា​បង្ហាញ​ម៉ូដ​ស្រី​រូប​នេះ​បាន​​ឲ្យ​ប្ដី​​រាំ​បទ “Fantastic Baby” របស់ BIGBANG​ ទៀត​ផង។​ AngelaBaby​​ ជា​អ្នក​គាំទ្រ​​ខ្លាំងក្លា​របស់​ BIGBANG។ កាល​ពី​ដើម​ឆ្នាំ ក្រុមហ៊ុន​ទូរទស្សន៍​មួយ​បាន​អញ្ជើញ​ G-dragon ចូល​ក្នុង​កម្មវិធី Running Man របស់​ចិន​ ដែល AngelaBaby ជា​ពិធី​ករ។ ប្រពន្ធ​របស់ Huang Xiao Ming រូប​នេះ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ឃើញ GD ឈរ​នៅ​ពី​មុខ​នាង។

 

 

 

២. តារា​សម្ដែង​និង​ចម្រៀង​តៃវ៉ាន់​  Jiro Wang

 

Jiro Wang ជា​អ្នក​គាំទ្រ​ងប់ងុល​របស់ G-dragon ។​ គេ​បាន​និយាយ​ដោយ​ផ្ទាល់​មាត់​សរសើរ​ក្រុម BIGBANG ហើយ​គេ​តែ​ស្លៀកពាក់​ចាប់​យក​ស្ទីល​តាម G-dragon ។

 

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

 

៣. តារា​សម្ដែង​តៃវ៉ាន់ Shu Qi

 

​តារា​សម្ដែង​ជីវិត​កម្សត់​ម្នាក់​នេះ​​ជា​អ្នក​គាំទ្រ​របស់ T.O.P ។ នាង​ធ្លាប់​បង្ហោះ​​​រូប​ និង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ T.O.P ទាំង​ក្នុង​បណ្ដាញ​សង្គម weibo និង Instagram។

 

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

 

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

 

៤. តារា​ចម្រៀង​ចិន G.E.M Tang

 

ក្នុង​នាម​ជា​រាជិនី​ចម្រៀង​ប៉ុប​ក្នុង​អាស៊ី G.E.M Tang ក៏​ជា​អ្នក​គាំទ្រ​របស់ BIGBANG មួយ​រូប​ផង​ដែរ។ នាង​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ទៅ​មើល​កា​ប្រគំតន្ត្រី​របស់ BIGBANG​ ជា​មួយ​មិត្តភ័ក្ដិ​​ជា​ច្រើន។

 

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

 

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

 

 

៥. តារា​សម្ដែង​កូរ៉េ  Song Hye-kyo

 

នៅ​ពេល​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ Song Hye-kyo បាន​សរសើរ​ដល់​ក្រុម BIGBANG​។ នាង​បាន​និយាយ​ថា ក្រុម​ចម្រៀង​នេះ​​ពេល​សម្ដែង​មាន​ថាមពល​ និង​មាន​មន្ត​ស្នេហ៍។ ​សមាជិក​ក្នុង​ក្រុម​ម្នាក់​ៗ​​បាន​បង្ហាញ​ពី​សមត្ថភាព​ផ្ទាល់​ខ្លួន ជាពិសេស​ពេល​អ្នក​មើល​ការ​សម្ដែង​របស់​ពួក​គេ។ នាង​​បាន​សារភាព​ថា នាង​ពិត​ជា​ចង់​ទៅ​មើល​ការ​ប្រគំតន្ត្រី​របស់ BIGBANG ​ខ្លាំង​ណាស់៕

 

តារា​អាស៊ី​៥​នាក់​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​​របស់ BIGBANG

 

ចុចអាន៖Kim Jae Joong រង​ការ​រិះ​គន់​​ព្រោះ​ពាក់​ទង់​ជាតិ​បញ្ច្រាស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dramafever