លោក ស សុខា អញ្ជើញ​ចូលរួម​បើក​បវេសកាល និង​ចែកប្រាក់​រង្វាន់​ដល់សិស្ស នៅ​សាលាបឋមសិក្សា​ព្រៃវែង​ក្រុង

ព្រៃវែង៖ លោក ស សុខា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកដំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោក ហាស់ សារេ៉ត អភិបាលខេត្តព្រៃវែង នៅព្រឹក ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួមក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០១៤ -២០១៥ និងចែករង្វាន់សិស្សពូកែ ឆ្នាំសិក្សា ២០១៤ -២០១៥ ស្ថិតនៅសាលាបឋមសិក្សាព្រៃវែងក្រុង ទីរួមខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះទាំង លោក ស សុខា និងលោកអភិបាលខេត្ត បានផ្តាំផ្ញើទៅសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្លាំង ដើម្បីអាណាគតរបស់សង្គមគ្រួសារ សង្គមជាតិ ដែលក្មួយៗ ជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដ ជាពិសេសនោះត្រូវឃ្លាតអោយឆ្ងាយពីគ្រឿងញៀន បងតូចបងធំ ជាដើម។

លោក ស សុខា បានប្រកាសថា សម្រាប់សិស្សដែលទទួលជ័យលាភី នៃការប្រឡងបាក់ឌុបនាឆ្នាំក្រោយ លោក នឹងឧបត្ថម្ភម៉ូតូមួយគ្រឿង ចាប់ពីលេខ១ ដល់លេខ៥ ពោលលើសពីឆ្នាំនេះ ចំនួន២នាក់ទៀត ។ លោកតំណាងរាស្រ្ត បានលើកឡើងថា សម្រាប់ក្រសួងអប់រំ គឺរាជរដ្ឋាភិបាល បានផ្តល់ថវិកាជាតិ ច្រើនជាងក្រសួងផ្សេងៗទៀត ដូច្នេះការអប់រំជាអទិភាព សម្រាប់ការគិតគូ យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំ។

ជាមួយគ្នានេះ លោក ស សុខា បានចែកជូនរង្វាន់ ដល់សិស្សពូកែ ចំនួន៧៥នាក់ សិស្សក្រីក្រចំនួន៣នាក់ ម្នាក់ៗទទួលកង់ម្នាក់មួយ សម្ភារ:សិក្សាមួយចំនួន គ្រូចូលនិវត្តន៏៧នាក់ ផងដែរ ដែលសរុបថវិកា ជិត៧លានរៀល និងប្រាក់ដុល្លារជាង២០០ដុល្លារ។

ក្រៅពីការប្រកាសផ្តល់សាលាមួយខ្នងមាន៧បន្ទប់ជូនលោកគ្រូ អ្នកគ្រូនោះ លោក ស សុខា បានឧបត្ថម្ភថវិកា ដល់សាលាចំនួន៩សាលា ដោយទទួលបាន៥០មឺុនរៀល ក្នុងមួយសាលា។ លោកក៏បាន លើកឡើងពីគុណតម្លៃ ចំពោះលោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៏ ដែលបានបន្តជួយបង្ហាត់បង្រៀនដល់កូនសិស្សបន្តទៀត បើទោះបីជាមានវ័យកាន់តែចាស់ទៅហើយនោះ៕