លោក ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​សព​លោក​ប៉ុក សា​លុយ​

​បន្ទាយមានជ័យ: ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​ដល់ សព​លោក​ប៉ុល សា​លុយ សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ដែល​ទទួលមរណភាព​កាលពី ពេល​កន្លងទៅ​។ ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​គេហដ្ឋាន​នៃ​សព​នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ឳ​កាស​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​សំដែង​នូវ​ទុក្ខ​យ៉ាង​ក្រៀមក្រំ តំណាង​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​ក្រុមគ្រួសារ​សព​លោក​ប៉ុល សា​លុយ ដោយ​លោក​ចាត់ទុកថា ការបាត់​បង់ជីវិត​នេះ​គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​មាន​សារៈ​សំ ខាន់​មួយរូប​។

​សូមបញ្ជាក់ថា លោក​ប៉ុល សា​លុយ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១៧.៤០​នាទី ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ​៦៣​ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង នៅឯ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ហើយ​សព​បាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ភូមិ​គោក​ស្វាយ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ក្នុង​ឳ​កាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​នាំយក​ថ​វិ កា​ចំនួន​៤​លាន​រៀល ដែល​ការឧបត្ថម្ភ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន ជូន​ដល់​គ្រួសារ​សព​ផងដែរ​។​

​លោក​ប៉ុល សា​លុយ បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ និង​ជា​សមាជិក គណៈអចិន្ត្រៃយ៍​គណៈកម្មាកា​រ​កណ្តាល​គណបក្ស​ប្រជាជន​ខេត្តបន្ទាយមានជ័យ​៕

លោក ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​សព​លោក​ប៉ុក សា​លុយ​

លោក ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​សព​លោក​ប៉ុក សា​លុយ​

លោក ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​សព​លោក​ប៉ុក សា​លុយ​

លោក ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​សព​លោក​ប៉ុក សា​លុយ​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ័​សព​លោក​ប៉ុក សា​លុយ​