ប៉ូលិស​ចាប់ខ្លួន​ប្តី ដែល​ចាក់​សម្លាប់​ប្រពន្ធ នៅ​ក្រុង​ប៉ោយប៉ែត​

​បន្ទាយមានជ័យ: ប៉ូលិស​បាន​ចាប់ខ្លួន​ប្តី ដែល​ចាក់​សម្លាប់​ប្រពន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ករណី​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រួសារ បន្ទាប់ពី​ប្តី​ផឹក​ស្រវឹង ទាស់សំដី​គ្នា​បន្តិចបន្តួច ហើយ​ចាក់​សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ​។​

​ហេតុការណ៍​នោះ​កើតឡើង​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី័​៣១​តុលា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនបង្ក​និង​ប្រពន្ធ​រងគ្រោះ​ម​ចំនុច​ក្រោយ​គ្លីនិក​នគររាជ​ស្ថិតនៅ ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។​

​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​អោយដឹង​ថ្ងៃទី​១​វិច្ឆិកា​ថា ជនល្មើស​ជា​ប្តី ឈ្មោះ​ដេ​ត សម្បត្តិ អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង មានរ​បរជាក​ម្មករ​សំណង់​ផង​និង​រត់​ម៉ូតូឌុប​ផង​ហើយ​បាន​យក​ស្ត្រី​រងគ្រោះ ដែលជា​ប្រពន្ធ របស់​មិត្ត​ភ័ក្តិ បាន​លែងលះគ្នា​យក​ធ្វើជា​ប្រពន្ធ​។​

​រីឯ​ស្ត្រី​ប្រពន្ធ​រងគ្រោះ​មានឈ្មោះ អេង គិ​សា​វន អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​នំ​។ ជនរងគ្រោះ​ត្រូវ​ប្តី​ចាក់​មួយ​កាំបិត​ចុង​ស្រួច​ចំ​ត្រង់​ដើមទ្រូង​
​ដើម​ដោះ​ខាងស្តាំ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​។ ក្រោយ​បង្ក ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​។​

​លោក​អ៊ុំ សុផល និយាយ​បន្តថា​:​កម្លាំង​ប៉ូលីស​បាន​តាម​ចាប់ខ្លួន​ជនល្មើស​រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១ វិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​ក៏​ឈានដល់​ចាប់បាន​ជនល្មើស​នៅ​ចំណុច​លើ​ចិញ្ចើមថ្នល់​ម្តុំ​សណ្ឋាគារ​សី​ធី​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

​ចំពោះ​មូលហេតុ​នៃ​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រួសារ ហើយ​ឈានដល់​ចាក់​សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ​នោះ លោក​អធិការ ស្រង់​ប្រភព​នានា ដែល​និយាយថា ប្តី​ប្រពន្ធ​នេះ ឈ្លោះទាស់ទែង​គ្នា​ស្ទើរ​រាល់ថ្ងៃ ហើយ​បុរស​ជា​ប្តី​បានគ​ម្រាម​លើ​ប្រពន្ធ​រហូតមក​។ លុះដល់​ពេលនេះ បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង យក​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ប្រពន្ធ​តែម្តង​៕

ប៉ូលិស​ចាប់ខ្លួន​ប្តី ដែល​ចាក់​សម្លាប់​ប្រពន្ធ នៅ​ក្រុង​ប៉ោយប៉ែត​

ប៉ូលិស​ចាប់ខ្លួន​ប្តី ដែល​ចាក់​សម្លាប់​ប្រពន្ធ នៅ​ក្រុង​ប៉ោយប៉ែត​

ប៉ូលិស​ចាប់ខ្លួន​ប្តី ដែល​ចាក់​សម្លាប់​ប្រពន្ធ នៅ​ក្រុង​ប៉ោយប៉ែត​

ប៉ូលិស​ចាប់ខ្លួន​ប្តី ដែល​ចាក់​សម្លាប់​ប្រពន្ធ នៅ​ក្រុង​ប៉ោយប៉ែត​