ខណៈនេះ អគ្គិភ័យ​កំពុង​ឆេះ​លំនៅឋាន​ពលរដ្ឋ​នៅ​​ក្រុង​កំពង់​ឆ្នាំង​

​ខេត្ត​កំពង់​ឆ្នាំ ៖ ​តាម​​សេចក្តី​រាយការណ៍​​​​ពី​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា ខណៈនេះ​អគ្គិភ័យកំពុង​​លេប​​ត្របាក់​លំនៅ​ឋាន​​របស់​ពល​រដ្ឋ​ ​​​ស្ថិត​​ភូមិ​កោះ​ត្រឡាច  ក្រុង​កំពង់ឆ្នាំង ​​ខេត្ត​កំពង់​ឆ្នាំង ។​

ប្រភព​ព័ត៌មាន​​​​​ជំហាន​ដំបូង​បាន​​ឱ្យ​ដឹង​ថា ​អគ្គិភ័យ​​​ដែល​កំពុង​​ឆេះ​លំនៅ​​ឋាន​របស់​ពល​រដ្ឋ​​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៅ​ឡើយ ​​គិត​តឹម​ម៉ោង​១២និង​៣០នាទី​ថ្ងៃ​ត្រង់ថ្ងៃទី​១ វិច្ឆិកា ២០១៥ លំនៅ​ឋាន​​​ចំនួន​១​ខ្នង​ត្រូវ​បាន​បំផ្លាញ​​ទាំង​ស្រុង ហើយ​កំពុង​រាល​ដាល​​​ទៅ​​លំនៅ​ឋាន​​នៅ​ក្បែរនោះ​ទៀត ​​​គេ​សង្កេត​ឃើញ​​កម្លាំង​សមត្ថកិច្ច​ និង​​​រថយន្ត​​​​ពន្លត់​អគ្គិភ័យ​​ចំនួន​២គ្រឿង​​កំពុង​ចេញ​អន្តរាគមន៍​​បាញ់​ទឹក​ពន្លត់ផង​​ដែរ ៕​

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​