(UPDATE) ថ្នាក់ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ បដិសេធថា ជន​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​កាសែត មិន​មែន​ជា​មន្រ្តី​នគរបាល​ទេ

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំនៅស្នងការដ្ឋាននគរបាល នគរបាលខេត្តបន្ទាយមានជ័យ បានបដិសេធថា ជនដែលទាំង៤នាក់នោះ មិនមែនជាមន្រ្តីនគរបាលការពារព្រំដែនប៉ុស្តិ៍ចំបក់ ហៅ បឹងបេង នៃវរះការពារព្រំដែនគោលលេខ ៨១៥ នោះទេ ពោលគាត់ជាប្រជាពលរដ្ឋនៅដាំដើមតាង៉ែត និងមានផ្ទះនៅជាប់អូរព្រំដែន ចំងាយពីប៉ុស្តិ៍ចំបក់ប្រហែល៦០០ម៉ែត្រ ។

ជាមួយគ្នានេះ យោងតាមរបាយការណ៏របស់អធិការនគរបាលស្តីទី ស្រុកម៉ាឡៃ និងនាយនគរបាលប៉ុស្តិ៍ចំបក់ បានឲ្យដឹងថា ប្រជាពលរដ្ឋរូបនេះ មិនមែនជាជនបង្កនោះទេ ពោលក្រុមអ្នកកាសែតទៅវិញ ដែលជាជនបង្កដោយបានវាយ ជនរងគ្រោះបណ្តាលឲ្យរងរបួសលើដងខ្លួនទៀតផង តែយ៉ាងណានោះ ករណីនេះ សមត្ថកិច្ច និងតុលាការ បាននិងកំពុងធ្វើការដោះស្រាយ ព្រមទាំងសើុបអង្កេតហើយ។

លោក ឃុត ចាន់ហេង អធិការនគរបាលស្តីទី ស្រុកម៉ាឡៃ បានបញ្ជាក់ថា មុនពេលកើតហេតុ ពោលនៅវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ មានឈ្មោះ កែវ វុទ្ធី អ្នកយកព័ត៌មានឲ្យទូរទស្សន៏ប៉ុស្តិលេខ៥ និងលោក ថូ ប៊ុនថង អ្នកព័ត៌មានរបស់ទូរទស្សន៏ហង្សមាស និងអ្នកកាសែត២នាក់ទៀត បានទៅ សួរជនរងគ្រោះ ឈ្មោះ ភិន ម៉ាណាន ហៅប្រុស អាយុ៣៨ឆ្នាំ ដល់ក្នុងផ្ទះ នៃចំការ អំពីករណីពលករឆ្លងដែន ប៉ុន្តែពេលនោះ ជនរងគ្រោះមានភាពស្រវឹងផង ធ្វើឲ្យមានការឈ្លោះប្រកែកគ្នា រហូតប្រើអំពើហិង្សាតែម្តង ហើយភាគីខាង ប្រជាពលរដ្ឋនោះ មានស្នាមរបួសលើដើមទ្រូង។

ដោយឡែកមន្រ្តីនគរបាលប៉ុស្តិចំបក់ បានឲ្យដឹងផងដែរថា ក្រុមអ្នកកាសែតទាំង៤នាកបានជិះរថយន្តមួយគ្រឿង ម៉ាកកាម៉ារី ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2D-3705 ទៅសួរនាំប៉ះចំប្រជាពលរដ្ឋ ដែលមានភាព ស្រវឹងរហូតមានជម្លោះ កើតមានអំពើហិង្សាតែម្តង។

ការចេញមកបញ្ជាក់ព័ត៌មានបន្ថែមខាងលើនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលខាងលើនេះ បានធ្វើឡើងក្រោយពី ក្រុមអ្នកកាសែត៤នាក់ ចោទបុរសម្នាក់ ដែលពួកគេអះអាងថា ជានគរបាលប៉ុស្តិចំបក់ យកកាំបិតខ្វែវដេញកាប់ និងបោកកាម៉ារ៉ា ខណះចុះយកព័ត៌មានចំណុចខាងលើនេះ។

ហេតុការណ៍វេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ចំណុចប៉ុស្តិ៍ចំបក់ ហៅបឹងបេង នៃវរះការពារព្រំដែនគោលលេខ ៨១៥ ស្ថិតនៅភូមិឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ផូប៊ុនថន ភ្នាក់ងារទូរទស្សន៍ហង្សមាស ចុះយកព័ត៌មាន បានប្រាប់ថា សមត្ថកិច្ច ស្លៀកសំលាក់បំពាក់ស៊ីវិល ដោះអាវ ស្រវឹងស្រា បានយកកាំបិតវែងដេញ កាប់ដូចជារឿងហុងកុង និងទាញបោកកាំមារ៉ារបស់ពួកគាត់ខ្ទិចទៀត ប្រសិនជាពួកខ្ញុំមិនរត់ទាន់ពេលនោះទេ ប្រហែលជាដាច់ក្បាលពីស្មាតែម្តង។

អ្នកកាសែតដែលត្រូវបានគេដេញកាប់នោះ គឺមានអ្នកយកព័ត៌មាន‌ អោយទូរទស្សន៍ហ្សងមាស គឺ លោកផូ ប៊ុនថន លោកកែវវុទ្ទី(TV5) ប្រចាំខេត្តបន្ទាយមានជ័យ លោកប៊ុន សំណាង(CTN) ប្រចាំខេត្តបន្ទាយមានជ័យ និងលោក នីមវណ្ណា(TVអាស៊ីអាគ្នេយ៍)ប្រចាំខេត្តបន្ទាយមានជ័យ ។

(UPDATE) ថ្នាក់ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ បដិសេធថា ជន​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​កាសែត មិន​មែន​ជា​មន្រ្តី​នគរបាល​ទេ
(UPDATE) ថ្នាក់ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ បដិសេធថា ជន​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​កាសែត មិន​មែន​ជា​មន្រ្តី​នគរបាល​ទេ
(UPDATE) ថ្នាក់ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ បដិសេធថា ជន​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​កាសែត មិន​មែន​ជា​មន្រ្តី​នគរបាល​ទេ
(UPDATE) ថ្នាក់ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ បដិសេធថា ជន​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​កាសែត មិន​មែន​ជា​មន្រ្តី​នគរបាល​ទេ
(UPDATE) ថ្នាក់ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ បដិសេធថា ជន​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​កាសែត មិន​មែន​ជា​មន្រ្តី​នគរបាល​ទេ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត