តម្លៃ​អចលនទ្រព្យ​នៅ​ហុងកុង​នឹង​ធ្លាក់​20% ខណៈ​ផ្សារ​ហ៊ុន​ឱ្យ​សញ្ញា​ព្រមាន

ទីក្រុង​ហុងកុង ៖ តម្លៃ​ហាងឆេង​លំនៅ​ឋាន​នៅ​ទីក្រុង​ហុងកុង​មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត​ដែល​ប្រែប្រួល​ទៅ​តាម​ផ្សារភាគហ៊ុន​របស់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ដែល​ជួញដូរ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​ក្រុង​នេះ​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ ។

លោក Alfred Lau អ្នកវិភាគ​របស់​ក្រុមហ៊ុន Bocom International Holdings Co. បង្ហើប​ថា នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​ធា្ល​ក់​ចុះ​យ៉ាងច្រើន​បំផុត​២០%​នៃ​ទីផ្សារ​អចលនទ្រព្យ ។

លោក Lau បាន​ថ្លែង​ថា «​យើង​ត្រឹមតែ​ស្ថិត​ក្នុងអំឡុងពេល​នៃ​ការ​ចាប់ផ្តើម​កែតម្រូវ​ចំពោះ​តម្លៃ​អចលនទ្រព្យ​ប៉ុណ្ណោះ ។ មួយវិញទៀត​យើង​រំពឹង​ពី​ការ​ធ្លាក់​ថ្លៃ​ក្នុង​រង្វង់​១០​ទៅ​២០%​។ ចំណែក​ផ្សារ​ហ៊ុន​វិញ​ក៏​កំពុង​តែ​ធ្លាក់​ចុះ​១០​ទៅ​១៥%​ដែរ »​។

ខណៈ​ពេល​ដែល​តម្លៃ​ផ្ទះ​បាន​រក្សា​កំណើន​ក្នុង​ខែសីហា ការ​លក់​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ផង​ដែរ ។ រីឯ​បរិមាណ​នៃ​ការ​ជួញដូរ​បាន​ដាំ​ក្បាល​ចុះ​៣៧% ធៀប​នឹង​ឆ្នាំទៅ ដែល​ស្ថិត​ក្នុង​ចំណោម​នៃ​ក្តី​បារម្ភ​អំពី​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​របស់​ចិន ក៏​ដូច​ជា​លទ្ធភាព​នៃ​ការ​ចំណាយ​ក្នុង​ការ​ឲ្យ​ខ្ចី​ខ្ពស់​ជាង​មុន ស្រប​ពេល​ដែល​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​ត្រៀម​នឹង​ដំឡើង​អត្រា​ការ​ប្រាក់ ។

អ្នកវិភាគ​របស់​ក្រុមហ៊ុន JPMorgan Chase & Co. និង​ក្រុមហ៊ុន Morgan Stanley កំពុងធ្វើការ​អំពាវនាវ​លើ​តម្លៃ​អចលនទ្រព្យ​ក្រុង​ហុងកុង​ឲ្យ​រំកិល​ចុះ​យ៉ាងច្រើន​ត្រឹម​១០%​នៅ​ឆ្នាំ​ក្រោយ​២០១៦ ។

ការ​បោះពួយ​ចុះ​២០% ដោយ​គ្រឿង​វាស់​ស្ទង់​ផ្សារភាគហ៊ុន​អចលនទ្រព្យ​ធៀប​និង​ខែមិថុនា​របស់​ខ្លួន​បាន​អូស​ទាញ​នូវ​ការ​វាយតម្លៃ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ទៅ​ជា​កម្រិត​ទាប​បំផុត​ស្រប​ទៅ​តាម​ស​ន្ទ​ស្សន៍​គោល​របស់ Hang Seng Index ចាប់តាំងពី​ឆ្នាំ​២០០១ ។ វិធានការ​របស់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​១០​គឺ​ធ្វើការ​ជួញដូរ​ក្នុង​កម្រិត​៥,៩​ដង​នៃ​ចំណូល​ដែល​បាន​ចុះបញ្ជី​ធៀប​នឹង​អត្រា​១០,៨ ដែល​មាននៅ​លើ​គ្រឿង​វាស់​ស្ទង់​ផ្សារ​ហ៊ុន​អចលនទ្រព្យ​ពិភពលោក Bloomberg​។ Sun Hung Kai Properties Ltd., ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ជាងគេ​បំផុត​របស់​ក្រុង​ហុងកុង​តាម​រយៈ​តម្លៃ​ទីផ្សារ គឺ​ធ្លាក់​ចុះ​១៣%​ក្នុង​ឆ្នាំ​២០១៥​នេះ ។

ការ​លក់រាយ​នៅ​ទូ​ទាំង​ក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​២,៨%​ក្នុង​ខែកក្កដា ហើយ​ការ​ជួល​ហាង​លក់ទំនិញ​វិញ​ក៏​កំពុង​តែ​ធ្លាក់​ចុះ​ដែរ​។ ចំណែកឯ​អ្នកលេង​ភាគហ៊ុន​ធំ​ជាងគេ​បំផុត​នៅ​ក្រុង​ហុងកុង UBS បាន​ទម្លាក់​ទិស​ដៅ​របស់​ខ្លួន​ចំពោះ​គ្រឿង​វាស់​ស្ទង់​ផ្សារភាគហ៊ុន​របស់​ក្រុង​ហុងកុង​ប្រមាណ​ជា​២៥%​ក្នុង​ខែ​កន្លង​ទៅ​នេះ ដោយ​ការ​លើក​ឡើង​ពី​សេណា​រី​យ៉ូ​ករណី​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្រុង​ហុងកុង​ដែល​កំពុង​តែ​ក្លាយជា​ការ​ពិត​នៅ​ការ​ធា្ល​ក់​ចុះ​នៃ​បរិមាណ​អ្នកទេសចរ​និង​ការ​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច ។

លោក Lau បាន​ថ្លែង​ថា « វា​គឺជា​វេលា​មិន​អំណោយផល​ល្អ​មួយ​ស្រប​ពេល​ដែល​នឹង​មានការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋអាមេរិក​ខាង​មុខ​នេះ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ក្នុង​ក្រុង​ហុងកុង​មាន​កម្រិត​ស្ទុះ​យឺត ។ កត្តា​ទាំង​អស់នេះ​បាន​រួម​គ្នា​ដាក់បន្ទុក​កាន់តែ​ធ្ងន់ ហើយ​ខ្ញុំ​មិន​សម្លឹង​ឃើញ​ពី​ការ​ពង្រឹង​ខ្លះ​ៗ​នៅ​ក្នុង​ទីផ្សារ​ឡើយ » ។