ការ​ជំរុញ​ផ្នែក​វិស័យ​អចលនទ្រព្យ តើ​អ្នក​ណាខ្លះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ?

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​នឹង​បើកភ្លើង​ខៀវ​ដល់​ការ​ជំរុញ​ផ្នែក​អចលនទ្រព្យ​ឱ្យ​កាន់តែ​មាន​កំណើន​បន្ថែម​ទៀត​បន្ទាប់​ពី​វិស័យ​មួយ​នេះ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ន​ក្នុង​ប្រទេស និង​មាន​ទំនាក់ទំនង​ដល់​ពាណិជ្ជកម្ម​ជា​ច្រើនទៀត ។

ទិស​ដៅ​ចម្បង​របស់​រដ្ឋាភិបាល​ថៃ និង​ក្រុម​សេដ្ឋកិច្ច​មានការ​រំពឹង​ទុក​ថា នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ថៃ​មាន​តួលេខ​កើនឡើង​ខ្ពស់ ។ បណ្តា​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​អចលនទ្រព្យ​បាន​យល់ព្រម​ទទួលយក​គោលនយោបាយ​ក្នុង​ការ​បង្កើត​គម្រោង​ផ្សេង​ៗ​ទៀត ។ នៅ​ពេល​ផ្នែក​អចលនទ្រព្យ​ចាប់ផ្តើម​កើនឡើង​តាំងពី​ទីតាំង ការ​សាងសង់ សម្ភារ​សំណង់ សម្ភារ​បំពាក់​ក្នុង​លំនៅ​ឋាន រមែង​ផ្តល់​ផល​ដល់​ផ្នែក​ហិរញ្ញវត្ថុ និង​ប្រាក់​កម្ចី ដែល​ប្រើប្រាស់​ក្នុង​ការ​វិនិយោគទុន ក៏​មានការ​កើនឡើង ។

លោក សោ​ផ​ន ពរ​ឆោ​គ​ឆ័​យ ប្រធាន​គណៈកម្មការ​មជ្ឈមណ្ឌល​ទិន្នន័យ​ស្រាវជ្រាវ និង​វាយតម្លៃ​ផ្នែក​អចលនទ្រព្យ (AREA) មាន​ប្រសាសន៍​ថា ៖ «​ការ​រីក​ចម្រើន​ផ្នែក
សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​នេះ​ចាត់​ទុក​ថា កើនឡើង​ជាង​ឆ្នាំ​កន្លង​មក បុ​៉​ន្តែ​អាច​នៅ​មិន​ទាន់​ល្អ​ទេ ដោយសារ​ធនាគារពិភពលោក​បង្ហាញ​ថា សេដ្ឋកិច្ច​ថៃ​លូតលាស់​ក្នុង​កម្រិត​២,២% និង​ធ្វើការ​ទស្សន៍​ទាយ​ថា ក្នុង​ឆ្នាំ​ខាង​មុខ​អាច​នឹង​នៅ​សល់​២% ។ សម្រាប់​ការ​បន្ថយពន្ធ​ដើម្បី​ជួយ​ដល់​ផ្នែក​អចលនទ្រព្យ​ជួយ​ដល់​សេដ្ឋកិច្ច​បាន​ខ្លះ បុ​៉​ន្តែ​មិន​អាច​ដល់​សេដ្ឋកិច្ច​ទាំងមូល​ទេ​» ។

ការ​ជំរុញ​ផ្នែក​អចលនទ្រព្យ​នេះ​មាន​លទ្ធផល​ល្អ ដែល​នឹង​ជួយ​បង្កើន​ដល់​ការ​សាងសង់​លំនៅ​ឋាន ព្រមទាំង​អតិថិជន​ក្នុង​ការ​សម្រេចចិត្ត​ទិញ​លំនៅ​ឋាន ។ ចំណែក​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​មាន​ត្រឹមតែ​៣​បាត​បុ​៉​ណ្ណោះ ដូច្នេះ​ស្ទើរតែ​គ្មាន​អត្ថន័យ​អ្វី​សោះ ព្រោះ​គុណសម្បត្តិ​ពិតប្រាកដ​ស្ថិត​លើ​តម្លៃ​លំនៅ​ឋាន ប្រសិនបើ​លំនៅ​ឋាន​នោះ​មាន​តម្លៃ​ធូរ​ថ្លៃ គឺ​គេ​មាន​លទ្ធភាព​អាច​ទិញ​រស់នៅ​បាន ។ ទិស​ដៅ​អចលនទ្រព្យ​ផ្អែក​ទៅ​តាម​សេដ្ឋកិច្ច ប្រសិនបើ​សេដ្ឋកិច្ច​មិនល្អ អចលនទ្រព្យ​ក៏​មិនល្អ​ដែរ ។ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​គិត​ថា នឹង​ជំរុញ​អចលនទ្រព្យ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ទូទៅ​នោះ គឺ​យល់​ខុស​ធ្ងន់ វា​ដូច​ជា​ដាក់បន្ទុក​ច្រើន​ជាង ។

ចំណែក​លោកស្រី សាវ​សារី អង់​សម​វាំង បាន​បញ្ចេញ​ទស្សនៈ​ក្នុង​នាម​ជា​អ្នកទិញ​ថា ៖ «​បន្ទាប់​ពី​មានការ​ស្ទាបស្ទង់​មតិ ក៏​មានការ​ធ្វើ​លិខិត​ទៅ​ក្រុមហ៊ុន​ប្រមាណ​ជាង​២០​ឃើញ​ថា មាន​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ធ្វើ​តាម​មាត្រដ្ឋាន ក្រៅពី​នោះ​គ្មាន​ឯកសារ​ទេ​។ ក្នុង​ឆ្នាំ​កន្លង​មក អ្នក​ប្រើប្រាស់​បាន​មក​ស្វែង​យល់​ពី​អចលនទ្រព្យ​ឃើញ​ថា មូលហេតុ​ចម្បង​គឺ​ការ​សាងសង់​លំនៅ​ឋាន និង​ខុន​ដូ មិន​បាន​ធ្វើ​តាម​កិច្ចសន្យា​ទេ​» ។

តម្លៃ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង ដែល​ចាត់​ទុក​ថា​មាន​តម្លៃ​ថ្លៃ​សម្រាប់​អ្នកទិញ​ដែល​ចង់​មានការ​រស់នៅ​ល្អ ។ រដ្ឋាភិបាល​គួរ​ជួយ​ឱ្យ​តម្លៃ​លំនៅ​ឋាន​ចុះថោក​ជាង​នេះ ដូច​ជា កែទម្រង់​ការ​លក់​ដី និង​តម្លៃ​ដី ឬ​បញ្ហា​ដទៃ​ទៀត ។

ចំពោះ​ការ​គាំទ្រ​ដល់​អ្នក​ចង់​មានផ្ទះ​រស់នៅ​នេះ​ជា​រឿង​ល្អ​ហើយ ប៉ុ​ន្តែ​មិន​គួរ​កំណត់​ចំពោះ​ការ​ទិញ​ទេ ជា​ពិសេស​លំនៅ​ឋាន​ថ្មី ព្រោះ​បច្ចុប្បន្ន​នេះ លំនៅ​ឋាន​ដែល​សាងសង់​ថ្មី​មាន​ចំនួន​ច្រើន វា​ដូច​ជា​ការ​គាំទ្រ​ជួយ​ដល់​ក្រុមហ៊ុន​ដើម្បី​ផ្ទេរ​ប្រាក់​ច្រើន​ជាង ។

បើ​តាម​លោកស្រី​លេខាធិការ​រូប​នេះ បានឱ្យ​ដឹង​ថា ៖ «​អ្នក​ដែល​សម្រេចចិត្ត​ទិញ​ផ្ទះ គួរតែ​សិក្សា​លើ​រឿង​ចុះ​កិច្ចសន្យា​ឱ្យ​បាន​គ្រប់គ្រាន់ ពិនិត្យ​មើល​មុន​ពេល​ធ្វើ​កិច្ចសន្យា មុន​ពេល​ផ្ទេរ​ប្រាក់ និង​បន្ទាប់​ពី​ចុះ​កិច្ចសន្យា​រួច ត្រូវ​មើល​លក្ខណៈ​ផ្ទះ​ថា តើ​មាន​បញ្ហា​ឬ​ក៏​អត់ ហើយ​ផ្ទះ​នោះ​មាន​មាត្រដ្ឋាន​ត្រឹមត្រូវ​ឬ​អត់​ជាដើម ។ រដ្ឋាភិបាល​មាន​កិច្ចសន្យា​រវាង​អ្នកលក់ និង​អ្នក​ឱ្យ​បាន​ច្បាស់លាស់​» ។

លោក ន​រិ​ស ឆើយ​ក្លិន ប្រធាន​អាជ្ញាធរ​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន សិង្ហ​អេស​ដេ​ត មាន​ប្រសាសន៍​ថា ៖ «​ការ​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​ខាង​អចលនទ្រព្យ​របស់​រដ្ឋាភិបាល​ចាត់​ទុក​ថា អាច​ជួយ​ដល់​អ្នក​ប្រកប​អាជីវកម្ម​នេះ ។ អតិថិជន អ្នក​ត្រូវការ​ទិញ​លំនៅ​ឋាន​ក្រោម​តម្លៃ​ទីផ្សារ​យ៉ាង​មាន​ទំនុកចិត្ត​» ។

សម្រាប់​ទិស​ដៅ​នៃ​អចលនទ្រព្យ​នា​ឆ្នាំ​ខាង​មុខ​សង្ឃឹមថា នឹង​មានដំណើរ​ការ​ល្អជា​បន្តបន្ទាប់ ហើយ​ជឿជាក់​ថា រដ្ឋាភិបាល​បាន​ដើរ​នៅ​លើ​ផ្លូវត្រូវ​មួយ កសាង​ទំនុកចិត្ត និង​ដំណើរការ​បាន​ឆាប់រហ័ស ។ ប្រសិនបើ​រដ្ឋាភិបាល​ជួយ​ជំរុញ​ផ្នែក​វិនិយោគទុន​ផ្សេង​ៗ​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ទៅ​មុខ​ទៀត ។

ការ​ជួញដូរ​អចលនទ្រព្យ​ចាត់​ទុក​ថា ជា​សូចនាករ​ផ្នែក​សេដ្ឋកិច្ច​មាន​សារសំខាន់​ក្នុង​ប្រទេស ។ វិធានការ​ខាង​សេដ្ឋកិច្ច គឺ​ការ​ទិញ​អចលនទ្រព្យ​របស់​ពលរដ្ឋ រួម​ទាំង​ការ​វិនិយោគទុន​ក្នុង​គម្រោង​នេះ​ផង​ដែរ ។ វិធានការ​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ថៃ​មានដំណើរ​ការ​ទៅ​មុខ ដោយ​អាច​ទទួល​ប្រាក់ ទទួល​លំនៅ​ឋាន ដែល​ជួយ​ដល់​អ្នកមាន​ចំណូល​ទាប ចំណូល​មធ្យម បាន​ទទួល​ប្រយោជន៍​ខ្ពស់​បំផុត ៕