ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​រង់​ចាំ​ផ្លាស់​ប្តូរ ស្ទីល ក៏​ដូច​ជា Theme iPhone របស់​ខ្លួន

សម្រាប់មិត្តអ្នកអាន ដែលកំពុងតែរង់ចាំ Tweak Winterboard ដើម្បីផ្លាស់ប្តូរ ស្ទីល និង បែបបទ ឧបករណ៍របស់ខ្លួន ពេលនេះល្មមដល់ ពេលអាចសម្រេច ចិត្តបានហើយ ព្រោះ Winterboard Update ជាផ្លូវការអោយ ដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 9 យ៉ាងរលូនហើយ។

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​រង់​ចាំ​ផ្លាស់​ប្តូរ ស្ទីល ក៏​ដូច​ជា Theme iPhone របស់​ខ្លួន

មិនមែនថាពីមុនវាមិនដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 9 ទេ ពីមុនវាក៏ដំណើរការធម្មតាដែរ តែវាដំណើរការស​ម្រាប់ Theme មួយចំនួនតូចប៉ុណ្ណោះ និងមានបញ្ហាជាច្រើនទៀត សម្រាប់ឧបករណ៍ មួយចំនួនក្រោយពេល ដំឡើងហើយវាមិនត្រូវ នឹងប្រព័ន្ធដំណើរការធ្វើអោយមានបញ្ហាជាដើម។

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​រង់​ចាំ​ផ្លាស់​ប្តូរ ស្ទីល ក៏​ដូច​ជា Theme iPhone របស់​ខ្លួន

កំណែទម្រង់ថ្មីនេះ ត្រូវបាន Update ដោយលោក Saurik អ្នកអាច​ទាញយក ឬ Update បានដោយគ្រាន់តែចូលទៅកាន់ Cydia។ សម្រាប់កំណែទម្រង់ថ្មីនឹងដាក់បញ្ចូល ប្រភេទឯកសាររូបភាពចជាច្រើនទៀត ធ្វើអោយម្ចាស់បង្កើត Theme កាន់តែមានភាពងាយស្រួលជាងមុន រួមទាំងបង្កើនក្តីរីករាយ ដល់អ្នកប្រើប្រាស់ផងដែរ។ ចាំកាលទៀត នាំគ្នាលេង Theme ភ្លាមទៅ កុំភ្លេចបបួលមិត្តភក្តិអ្នកផង!!!

  • ដោយ: Meng
  • 12:36 PM, 01 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ