ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​


ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

សៀវភៅ​ថ្មី​​មួយ​របស់​អ្នកនិពន្ធ​ជនជាតិ​អូស្ត្រាលី John Stapleton បាន​ដាក់​ថៃ​ជា​ប្រទេស​ដើរ​កម្សាន្ត ​ដ៏​គ្រោះថ្នាក់​បំផុត លើ​ភព​ផែនដី ដោយ​សំអាង​លើ​ អំពើ​ពុករលួយ​របស់​សមត្ថកិច្ច អំពើ​ហិង្សា និង​រឿង​ឧក្រិដ្ឋកម្ម។

 

ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

 

 

ក្នុង​សៀវភៅ​នេះ លោក Stapleton សរសេរ​ថា ថៃ​ជា​ប្រទេស​រួសរាយ​រាក់ទាក់ ប៉ុន្តែ​ក្រោយ​ចំនួន​អ្នកទេសចរ​កើន​ឡើង ថៃ​បាន​ក្លាយ​ជា​ប្រទេស​គួរ​ឱ្យ​ស្អប់ និង​ព្រងើយកន្តើយ​រឿង​​មនុស្សឃាត។ លោក​បន្ថែម​ថា អត្រា​ស្លាប់​ក្នុង​ចំណោម​អ្នកទេសចរ ជា​រឿង​អាស្រូវ​ដ៏​អាក្រក់​បំផុត របស់​ប្រទេស​ទឹកដី​សំបូរ​សប្បាយ​មួយ​នេះ។

 

លោក​បន្ត​ទៀត​ថា ក្នុង​នាម​ជា​ប្រទេស​អាស៊ី សំបូរ​ដោយ​ដើម​ត្នោត ឆ្នេរខ្សាច់​ស្រស់​ស្អាត បារ សណ្ឋាគារ​លំដាប់​អន្តរជាតិ និង​មនុស្ស​រួសរាយ​រាក់ទាក់​នោះ គឺ​បាន​ទាក់ទាញ​លំហូរ​ទេសចរ​យាង​ច្រើន មក​ពី​គ្រប់ទិសទី​លើ​ពិភពលោក”។

 

តែ​ភ្ញៀវ​​ជាច្រើន បាន​ចាកចេញ​ពី​ប្រទេស​នេះ ដោយ​ក្ដី​ខ្លាច​រអា ហើយ​មិន​ចង់​មក​វិញ ព្រោះ​តែ​អំពើ​ឃាតកម្ម។ Stapletonសរសេរ​ថា៖” ជីវិត​នៅ​ថៃ​ថោក​ណាស់”។ អ្នកទេសចរ​នៅ​​តែ​ទទួល​បាន​ការ​ព្រមាន ពេល​ពួកគេ​ចូល​ទៅ​លេង។

 

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ ​​ជនជាតិ​អង់គ្លេស​ពីរនាក់ គឺ​នាង Hannah Witheridge វ័យ ២៣ឆ្នាំ និង​លោក David Miller អាយុ​២៤ឆ្នាំ ត្រូវ​បាន​គេ​សម្លាប់ ​លើ​កោះ Koh Tao ប្រទេស​ថៃ។
 

ក្នុង​រយៈពេល​១ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ​២០១៣ មាន​ជនជាតិ​អង់គ្លេស​៣៨៩នាក់ បាន​ស្លាប់​ក្នុង​ប្រទេស​ថៃ ចំណែក​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​នេះ មាន​ទេសចរ​អង់គ្លេស​៣៦២នាក់​ស្លាប់ និង​២៦៧នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕
 

ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

លោក John Stapleton

ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​
 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Dailymail