ជិះឡាន​រាល់ថ្ងៃ តើ​អ្នក​ដឹងថា “​ប៊ូ​តុង​” នេះ ប្រើ​សម្រាប់​ធ្វើ​អ្វី​ទេ​?

ជិះឡាន​រាល់ថ្ងៃ តើ​អ្នក​ដឹងថា “​ប៊ូ​តុង​” នេះ ប្រើ​សម្រាប់​ធ្វើ​អ្វី​ទេ​?

​រថយន្ត ឬ​ឡាន ត្រូវបាន​គេ​ប្រើប្រាស់ ទូ​ទាំង​សកលលោក ក្នុង​មធ្យោបាយ​ធ្វើដំណើរ ការរកស៊ី និង​ការ​ដើរលេង​ជាដើម​។ មនុស្ស​ជាច្រើន​ចេះ​បើកបរ​ឡាន ហើយ​ពេល​ខ្លះ អាច​ចេះ​ជួសជុល​ឡា​ប បាន​ដោយ​ខ្លួនឯង​ទៀត​ផង​។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយចំនួន​វិញ សូម្បី​តែ​ប៊ូ​តុង​ងាយៗ ដែល​មាន​នៅ​ក្នុង​ឡាន​ក៏​មិន​ស្គាល់ ហើយ​មិន​ដែល​ប្រើ​ផងដែរ ដែល​ជា​ហេតុ​ធ្វើឲ្យ ការបើកបរ​របស់​អ្នក​គេ ពេលខ្លះ មិនសូវ​មាន​ផា​សុកភាព និង​ឆាប់​ខូច​ឡាន​។​

​អញ្ចឹង ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​ប៊ូ​តុង​ពិសេស​មួយ ដែល​មនុស្ស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​ប្រើប្រាស់​វា​នោះ​ទេ​។ នៅ​ក្នុង​ឡាន អ្នកនឹង​ឃើញ​ប៊ូ​តុង​មួយ​នេះ ប៉ុន្តែ យើង​ជឿជាក់ថា អ្នក​មិន​បានដឹង​អំពី តួនាទី​ពិតប្រាកដ​របស់​វា​នោះទេ​។​

​តួនាទី​របស់​វា គឺ​ដើម្បី​បើក ឬ​បិទ​ដំណើរការ​ខ្យល់​ខាងក្រៅ​។ គំនិត​នោះ​គឺថា ខ្យល់​នឹង​រត់​តែ​ក្នុង​ឡាន ដូច្នេះ ផ្សែង​បារី ក្លិន ឬ​ធូលី​ដី​នៅ​ខាងក្រៅ មិន​អាច​ចូល​ក្នុង​ឡាន​បាន​នោះទេ​។ ដូច្នេះ ពេល​អ្នក​បើក វា​នឹង​ធ្វើឲ្យ​ត្រជាក់​ក្នុងឡាន ផ្ទុយទៅវិញ បើ​អ្នក​បិទ វា​អាច​នាំ​ខ្យល់​ពី​ខាងក្រៅ​ចូល​ក្នុង​ឡាន ព្រម​ជាមួយ​ក្លិន និង​បាក់តេរី ដែល​អាច​ប៉ះពាល់ ដល់​សុខភាព​របស់​អ្នក​។​

​អ្វី​ដែល​សំខាន់​បំផុត ដែល​គេហទំព័រ​យើង​ចង់​ប្រាប់​អ្នក​នោះ​គឺ ពេលណា ដែល​យើង​គួរប្រើ​ប៊ូ​តុង​នេះ​? យើង​សូម​ណែនាំ​អ្នក​ថា អ្នក​គួរតែ​បើក​វា នៅពេល​ដែល​អ្នកបើកប​រ​ក្នុង​ទីក្រុង ដោយសារ​តែ​ក្នុង​ទីក្រុង សម្បូរ​ទៅដោយ​ធូលី​ដី និង​ផ្សែង​ពុល​ជាច្រើន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។