​បម្រាម ៖ ហាម​ញ៉ាំ​ខ្ញី ប្រសិនបើ​អ្នក ស្ថិតក្នុង​ចំណោម​មនុស្ស ៤ ប្រភេទ​នេះ​

​បម្រាម ៖ ហាម​ញ៉ាំ​ខ្ញី ប្រសិនបើ​អ្នក ស្ថិតក្នុង​ចំណោម​មនុស្ស ៤ ប្រភេទ​នេះ​

​នរណា ក៏​ដឹង​អំពី​ឥទ្ធិពល​ដ៏​អស្ចារ្យ របស់​មើម​ខ្ញី​ដែរ គឺ​វា​អាច​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ ដូចជា ជំងឺ​ទល់លាមក ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ កូលេ​សស្តេ​រ៉ុល​កើនឡើង ជួយ​ច្រោះ​ជាតិពុល បង្កើន​ភាពរឹងមាំ​របស់​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ជំងឺមហារីក​។

ទោះបីជា​យ៉ាងនេះក្តី មិនមែន​មនុស្ស​គ្រប់គ្នា សុទ្ធ​តែ​អាច​ទទួលផល​ល្អ​ទាំង​ស្រុង ពី​ការ​ញ៉ាំ​ខ្ញី​នោះទេ ពោល​គឺ មាន​មនុស្ស​មួយចំនួន បើ​មិន​ញ៉ាំ គឺ​ល្អ​ជាង​។​

​ពេលណា​ដែល​អ្នក មិនគួរ​ញ៉ាំ​ខ្ញី​?

​ស្ត្រី​មាន​ផ្ទៃពោះ​
​ពួក​គេ​គួរតែ​ចៀសវាង ការ​ទទួលទាន​ខ្ញី អំឡុង​ពេល​ពរ​ពោះ ពិសេស ពីរ​បី​អាទិត្យ​មុន​សម្រាលកូន ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​អ្នក សម្រាលកូន​មុន​កំណត់​។​

​អ្នក​ដែល​ចង់​ឡើង​គី​ឡូ​
​ខ្ញី ជួយ​ដុត​ជាតិ​ខ្លាញ់ និង​កាត់បន្ថយ​ចំណង់​អាហារ ដូច្នេះ បើ​អ្នក​មាន​រាងកាយ​ស្គម និង​ចង់​ឡើង​ទម្ងន់ អ្នក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញី​។​

​អ្នក​ដែល​មាន​គ្រាប់​ឈាមក្រហម​ទាប​
​អ្នកជំងឺ​ដែល​ខ្វះ​គ្រាប់​ឈាម​ក្រហម ដូចជា ជំងឺ​អេ​ម៉ូ​ហ្វី​លា (hemophilia) គួរតែ​តម​ការ​ញ៉ាំ​ខ្ញី​។

អ្នក​ដែល​ផឹក​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​
​ខ្ញី មិន​គួរ​ត្រូវ​បាន​គេ​ប្រើ​លាយ​គ្នា ជាមួយនឹង​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។