លោកអភិបាលខេត្ត អញ្ជើញ​ទៅ​បើកបវេសនកាល នៅវិទ្យាល័យ​ពោធិ៍សាត់​

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ លោកអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅបើក បវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦ នៅវិទ្យាល័យពោធិ៍សាត់ ។
ពិធីបើកបវេសនកាលនេះ ធ្វើឡើងដោយមានការចូលរួមពី តំណាងក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ អង្គភាពជុំវិញសាលាខេត្ត និងសិស្សានុសិស្ស ប្រមាណជាង ២០០០នាក់ មកពីសាលាចំនួន ០៤ ក្នុងក្រុងពោធិ៍សាត់។

ក្រោយពីបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦ លោកអភិបាលខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សអោយខិតខំក្រេបជញ្ជក់ ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ហើយត្រូវគោរពលោកគ្រូ អ្នកគ្រូ អោយដូចជាឪពុកម្តាយទីពីរ ដូចដែលពាក្យចាស់បុរាណបានពោថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ”។ ដោយឡែក ឳពុកម្តាយបង្កើត ឬក៏អាណាព្យាបាល គឺជាអ្នកដែលមានគុណបំផុតចំពោះក្មួយៗ ដូចនេះ ដើម្បីជាការតបស្នងសងគុណដល់លោកទាំងពីរ ក្មួយៗត្រូវខិតខំសិក្សាដើម្បីប្រែក្លាយខ្លួនអោយ ទៅជាធនធានមនុស្សដែលប្រកបដោយសក្តានុពល ដើម្បីជាបង្អែកគ្រួសារតទៅថ្ងៃមុខ និងជាសសរទ្រូងដ៏រឹងម៉ាំងរបស់ប្រទេសជាតិនាថ្ងៃអនាគត។ ជាចុងក្រោយ លោកអភិបាលខេត្ត បានផ្តាំផ្ញើរអោយក្មួយៗថា “មិនត្រូវធ្វើជាគ្រាប់គ្រួសលើជើងពានមាសនោះទេ ប៉ុន្តែត្រូវខិតខំ ប្រែក្លាយខ្លួនអោយទៅជាគ្រាប់ពេជ្រទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ”។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាណាព្យាបាលសិស្ស និងសមាគមមាតាបិតាសិស្ស ដែលបានចូលរួមចំណែកកសាងសមិទ្ធិផលយ៉ាងច្រើននៅក្នុង វិស័យអប់រំ និងស្នើអោយខិតខំរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តពោធិ៍សាត់ជាបន្តទៀត។ លោកអភិបាលខេត្តបាន ប្រគល់វត្ថុអនុស្សារីយ៍ដល់លោកគ្រូ អ្នកគ្រូដែលមានវ័យច្រើន ចំនួន ៣០ រូប និងប្រគល់លិខិតថ្លែងអំណរគុណរបស់សមាគមអ្នកគណិតវិទ្យាដល់គណៈ នាយកវិទ្យាល័យពោធិ៍សាត់ផងដែរ៕