លោក​សមរង្ស៊ី ប្រកាសថា ក្នុងសម័យ​ខ្មែរក្រហម លោក​នៅ​ប្រទេស​បារាំង ផ្សព្វផ្សាយ​ពី​សកម្មភាព​កាប់សម្លាប់​មនុស្ស​របស់​ខ្មែរក្រហម

ភ្នំពេញ: ​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជា​លើកដំបូង​របស់លោក​ថា ក្នុងសម័យ​ខ្មែរក្រហម លោក​ទើបតែ​រៀន​ចប់ ស្ថិតនៅ​ប្រទេស​បារាំង ធ្វើការ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព​កាប់សម្លាប់​មនុស្ស​របស់​ខ្មែរក្រហម ឲ្យ​អន្តរជាតិ​បានដឹង និង​អន្តរាគមន៍​។​

​លោក​សមរង្ស៊ី បាន​លើកឡើងថា "​អ្នកខ្លះ​តែងតែ​សួរ​ខ្ញុំ​ថា សម័យ​ខ្មែរក្រហម ខ្ញុំ​នៅឯណា ហើយ​ធ្វើ​អី​? កាលពី​ឆ្នាំ​១៩៧៥ ខ្ញុំ​ទើបតែ​រៀន​ចប់​នៅ​ប្រទេស​បារាំង ហើយ​ចាប់ផ្តើម​ធ្វើការ​នៅ​ធនាគារ​មួយ នៅ​ទីក្រុង​ប៉ារីស​។ ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ខ្ញុំ​ឆ្លៀតពេល ក្រៅ​ម៉ោង​ធ្វើការ​ចិញ្ចឹមជីវិត ដើម្បី​សរសេរ ចាត់ចែង និង​ផ្សព្វផ្សាយ ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​ឈ្មោះ សេរីកា ( Sereika ) សម្លេង​កម្ពុជា​សេរី ( La voix du Cambodge libre ) ក្នុង​គោលបំណង លាតត្រដាង​ស្ថានការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ឲ្យ​អន្តរជាតិ បាន​ដឹងឮ ព្រមទាំង​ប្រឆាំង​ពួក​ខ្មែរក្រហម​ប្រល័យពូជសាសន៍ តាមផ្លូវ​នយោបាយ និង​ផ្លូវ​ទូត​"៕​

លោក​សមរង្ស៊ី ប្រកាសថា ក្នុងសម័យ​ខ្មែរក្រហម លោក​នៅ​ប្រទេស​បារាំង ផ្សព្វផ្សាយ​ពី​សកម្មភាព​កាប់សម្លាប់​មនុស្ស​របស់​ខ្មែរក្រហម