ឆក់​កាបូប​បាន​​​ហើយគេច​ខ្លួន​មិន​រួច​​ ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​បាន​វាយ​ទ្រម​ខ្លួន​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ចោរ​ឆក់​កាបូប​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​​បាន​វាយ​ដំឡើង​ទ្រម​ខ្លួនទើប​ប្រគល់​ឱ្យ​ប៉ូលិស​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក​ ហើយ​ព្យាយាម​ជិះម៉ូតូ​គេច​ខ្លួន​មក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ផ្លូវ​កែងលេខ១៣៨ ។

ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ ។

ជន​សង្ស័យ​ឈ្មោះ​ម៉ក់ សោភ័ណ្ឌ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេខ​២៩០ ផ្លូវ​២០៤ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក​ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ម៨៥៩៥ ធ្វើ​សកម្ម​ភាព​។

ចំណែក​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ គឺ​បាន​យក​កាបូប​មក​វិញ​ហើយ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​៕