ជួយ​ខ្លួនឯង អាច​ប៉ះពាល់​ដល់ “​ការ​មក​រដូវ​ទេ​”?

ជួយ​ខ្លួនឯង អាច​ប៉ះពាល់​ដល់ “​ការ​មក​រដូវ​ទេ​”?

​ទេ​! ការជួយ​ខ្លួនឯង នឹង​មិន​រំខាន​ដល់​ការ​មក​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​នោះទេ​។​

​មនុស្ស​ជាច្រើន ធ្លាប់​បាន​លឺ​ហើយ អំពី​រឿង​មិន​ពិត​ដែលថា ការជួយ​ខ្លួនឯង​នោះ អាច​បណ្តាលឲ្យ​មាន​ជា​ជំងឺ រំខាន​ដល់​ការលូតលាស់ បណ្តាលឲ្យមាន​បញ្ហា​ស្មារតី នាំ​ឲ្យ​ងងឹតភ្នែក ឬ​មិន​អាច​មាន​កូន​បាន​នោះ​។ ប៉ុន្តែ រឿង​ទាំងនោះ គឺ​មិន​ពិត​នោះទេ​។​

​ជារឿយៗ ការជួយ​ខ្លួនឯង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានបទ​ឯកជន​មួយ ហើយ​មនុស្ស​មួយចំនួន មាន​អារម្មណ៍​ខ្មាស់អៀន ដើម្បី​និយាយ​អំពី​វា​។ ហើយ​នៅពេល​ដែល​មនុស្ស រឹតតែ​ខ្មាស​ខ្លាំង​ក្នុង​ការនិយាយ ឬ​សួរ​អំពី​រឿង​នេះ ពួកគេ​អាច​លឺ និង​ជឿ នូវ​អ្វី​ដែល​មិន​ត្រឹមត្រូវ​។​

​ប្រសិនបើ​អ្នក​បារម្ភ ឬ​មាន​សំណួរ អំពី​ការជួយ​ខ្លួនឯង​នោះ សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។