អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​យល់​ស្រប​ចំពោះ​ការ​ផ្អាក​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ​

ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​លោក ​ហ៊ុន ​សែន ​បាន​ពន្យល់​លម្អិ​ត​អំពី​កម្អស់​ទឹក​ទន្លេ​សាប ​ដែល​ទាប​ពេក​សម្រាប់​ការ​ប្រណាំង​ទូក​នៅ​ភ្នំ​ពេញ​ក្នុង​ឆ្នាំ​នេះ។​ អ្នក​នាំ​ពាក្យ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ជំហរ​របស់​ខ្លួន​ ចំពោះ​មូល​ហេតុ​ដែល​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បង្គាប់​ឱ្យ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ​បណ្ដែត​ប្រទីប ​និង​សំពះ​ព្រះ​ខែ​ អក​អំបុក ​នៅ​មុខវាំ​ង​ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​២៤ ​ដល់​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។​