បុរស​​ជន​ជាតិ​ឥណ្ឌូ​នេ​​ស៊ី​ម្នាក់​ខ្យល់.គរ​ស្លាប់​ក្នុង​កា​ស៊ី​ណូ ​ពេល​​កំពុង​​មើល​​ថែ​​សួន​ច្បារ

ខេត្តកណ្ដាល​ ៖ ​​បុ​គ្គ​លិ​ក​កាស៊ីណូជនជាតិឥណ្ឌូ​នេ​ស៊ីម្នាក់​បាន​ខ្យល់.គរស្លាប់នៅក្នុងបរិ​វេណកាស៊ីណូ​ក្រោ​ន​ដ្ត្រា​ហ្គ​ន​រី​សត ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ​កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី១ ​វិច្ឆិកា គ្រា​ដែល​កំពុងមើលថែ​សួនច្បារ​។

មន្ត្រី​នគរបាល​ស្រុកកោះធំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ HARYoNo  (​ហារី​យូ​ណូ​) ​ភេទ​ប្រុស​ អាយុ៣៥​ឆ្នាំ ជាជនជាតិឥណ្ឌូ​នេ​ស៊ី ជា​បុគ្គលិកបំរើ​ការងារមើលថែ​សួន​នៅ​ក្នុង​កាស៊ីណូក្រោ​ន​ដ្ត្រា​ហ្គ​ន​រី​សត ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ​។

បើ​តាម​សាក្សីបាន​បំភ្លឺប្រាប់​នគរបាល​ថា កាលពី​ពេលវេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន ឈ្មោះ​រ៉ូ បឺត​ នៅ​អង្គុយជក់បារី​ខាង​មុខ​បន្ទប់ធ្វើការបាន​ក្រឡេក​មើលទៅ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ហារី​ យូ​ណូ​ ដួល​នៅ​ផ្លូវ​ចូល​ក្នុង​បរិ​វេណ​កាស៊ីណូ​នៅ​ខាងត្បូង​ពី​កន្លែង​អង្គុយ​ជក់បារី​ប្រមាណ​១០​ម៉ែត្រ ។​

ឃើញ​ដូចនេះ ឈ្មោះ​រី បឺត បាន​ហៅបុគ្គលិក និង​មិត្តភក្តិ​ពីរ​នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដូច​គ្នាមក​ជួយ​លើកជន​រង​គ្រោះ​ឡើងយក​មក​សង្គ្រោះ​នៅ​បន្ទប់​សង្គ្រោះ​របស់​កាស៊ីណូ​។ ពេល​នាំ​ជន​រង​គ្រោះ​មកដល់​បន្ទប់​សង្គ្រោះ ជន​រង​គ្រោះបាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ និង​បាន​រាយការណ៍​មកនគរបាល​ប៉ុ​ស្ដិ័​ នគរបាល​ជំនាញចុះទៅ​ពិនិត្យសពជន​រង​គ្រោះ ឃើញ​ថា ពិតជា​ស្លាប់​ដោយ​ខ្យល់គរ​ពិត​ប្រាកដ​មែន​៕​