ISIS ប្រកាស​នៅ​បណ្តាញ​សង្គម​ថា ខ្លួន​ជា​អ្នក​ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ីធ្លាក់, ប៉ុន្តែ​រដ្ឋមន្រ្តី​រុស្ស៊ី​ថា​ជា​ព័ត៌មាន​សង្ស័យ​មិន​គួរជឿ

អេហ្ស៊ីប៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥បានឲ្យដឹងថា ក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយ ISIS បានចេញមុខ និងប្រកាសនៅបណ្តាញសង្គមថា ខ្លួនជាអ្នកធ្វើឲ្យយន្តហោះរបស់រុស្ស៊ី ធ្លាក់ និងអះអាងទទួលខុសត្រូវ, ប៉ុន្តែការប្រកាសនេះ ត្រូវបានលោក Maksim Sokolov រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន បានប្រាប់សារព័ត៌មាន Interfax ថា ការប្រកាសរបស់ពួក ISIS ជាព័ត៌មានមិនគួរជឿ។

ក្រុមអាកាសចរណ៍ស៊ីវិលរបស់អេហ្ស៊ីប បាននិយាយថា យន្តហោះបានហោះក្នុងកម្រិតកម្ពស់ ៩៤៥០ម៉ែត្រ មុននឹងវាបាត់សញ្ញា។ សូមជំរាបថា បច្ចុប្បន្នកងទ័ពរបស់រុស្ស៊ី ទាំងផ្លូវទឹក និងផ្លូវអាកាស បាននឹងកំពុងបើកប្រតិបត្តិការបាញ់ប្រហារទៅលើ ក្រុម ISIS នៅក្នុងប្រទេស ស៊ីរី។

ចំណែក Black Box ត្រូវបានក្រុមអាជ្ញាធរបស់អេហ្ស៊ីប ប្រកាសថា បានរកឃើញហើយ។

យោងតាមព័ត៌មាន Reuters ចេញផ្សាយយប់ថ្ងៃទី៣១ ខែតុលានេះថា គ្មានអ្នកណាម្នាក់ នៅរស់រានមានជីវិតនោះទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន រុស្ស៊ី នៅប្រទេសអេហ្ស៊ីប, ដោយនៅលើយន្តហោះនោះមានមនុស្ស២២៤នាក់ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាលរបស់អេហ្ស៊ីបបានបញ្ជាក់យ៉ាងដូច្នេះ។

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Medvedev បានបញ្ជាឲ្យលោក Maksim Sokolov រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន និងក្រុមជួយសង្រ្គោះរបស់រុស្សីទៅអេហ្ស៊ីប ដើម្បីពិនិត្យមើលស្ថានការណ៍ករណីធ្លាក់យន្តហោះ។ ចំណែកប្រធានាធិបតី បានបញ្ជាឲ្យបើកការស៊ើបអង្កេតរកមូលហេតុ នៃការធ្លាក់យន្តហោះដឹកអ្នកដំណើរនេះ។

អាជ្ញាធរអេហ្ស៊ីបានបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះសុទ្ធសឹងតែជនជាតិរុស្ស៊ី ២១៧ ក្នុងនោះមានក្មេង១៧នាក់ និងសហសេវិក៧នាក់។ ក្រុមជួយសង្គ្រោះបានស្វែងរកឃើញប្រអប់ខ្មៅ (Black Box) ដែលផ្ទុកទិន្នន័យ Record៕

ISIS ប្រកាស​នៅ​បណ្តាញ​សង្គម​ថា ខ្លួន​ជា​អ្នក​ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ីធ្លាក់, ប៉ុន្តែ​រដ្ឋមន្រ្តី​រុស្ស៊ី​ថា​ជា​ព័ត៌មាន​សង្ស័យ​មិន​គួរជឿ

ISIS ប្រកាស​នៅ​បណ្តាញ​សង្គម​ថា ខ្លួន​ជា​អ្នក​ធ្វើ​ឲ្យ​យន្តហោះ​រុស្ស៊ីធ្លាក់, ប៉ុន្តែ​រដ្ឋមន្រ្តី​រុស្ស៊ី​ថា​ជា​ព័ត៌មាន​សង្ស័យ​មិន​គួរជឿ