អគ្គីភ័យឆេះផ្សារមួយកន្លែងនៅហ្វីលីពីន បណ្តាលឲ្យស្លាប់១៥ និងរងរបួស១៣នាក់

ស៊ីអ៊ិនអ៊ិន៖ ករណីអគ្គីភ័យមួយបានកើតឡើង ដោយផ្សារលក់ឥវ៉ាន់មួយ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានកម្លាំងព្រះអគ្គី ឆាបឆេះ និងបំផ្លាញស្ទើរទាំងស្រុង ពិសេសបង្កឲ្យមានមនុស្សស្លាប់ដល់ទៅ១៥នាក់ និងមានអ្នករងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ផងដែរ ។

ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ថា ករណីអគ្គីភ័យបានកើតឡើងនៅវេលាម៉ោងប្រមាណ២និង៤៥នាទី ថ្ងៃសៅរ៍ បណ្តាលឲ្យមានអ្នកស្លាប់ចំនួន១៥នាក់ ហើយ ក្នុងនោះមានកុមារតូចៗចំនួន០៦នាក់ ។

តាមការអះអាងពីលោកDominador Zabala Jr. អ្នកគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនៅក្នុងទីក្រុង បានប្រាប់ដល់ទីភ្នាក់ ងារព័ត៌មានក្នុងស្រុកថា អគ្គីភ័យបានបំផ្លាញអស់ស្តង់លក់ទំនិញអស់ចំនួន៣៥០កន្លែង ក្នុងនោះភាគច្រើនជាតូបលក់សម្លៀកបំពាក់ និងបានបំផ្លិញបំផ្លាញអគារពាណិជ្ជកម្មចំនួន០៣ខ្នង នៅក្រុង Zamboanga។

មូលហេតុនៃការបង្កអគ្គីភ័យនេះ គឺត្រូវបានសន្និដ្ឋានជាបឋមថា កើតឡើងដោយសារចរន្តអគ្គីសនី ។

បើតាមប្រសាសន៍របស់លោកស្រី Maria Isabelle Climaco-Salazar អភិបាលក្រុង Zamboanga បានថ្លែងថា ស្តង់លក់ដូរ ដែលបានឆេះនោះ ជាស្តង់ដែលជាសំណង់មិនស្របច្បាប់ ហើយអ្នកអ្នកស្លាប់ភាគច្រើន ជាអ្នកដែលបានសម្រាកនៅក្នុង ស្តង់នោះតែម្តង ។

ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេ

ទ្យ ដើម្បីជួយសង្គ្រោះរួចហើយដែរ ក្រោយករណីអគ្គីភ័យកើតឡើងនោះ ហើយមានការអះអាងថា "ជនរងគ្រោះភាគច្រើនអាចនិយាយបានថា ពួកគេមានសុវត្ថិភាពឆ្លងផុតដំណាក់កាលស្លាប់ រស់ហើយ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ" ៕

អគ្គីភ័យឆេះផ្សារមួយកន្លែងនៅហ្វីលីពីន បណ្តាលឲ្យស្លាប់១៥ និងរងរបួស១៣នាក់