ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក

ចិន៖ ឪពុកដ៏ចិត្តល្អ ជាជនជាតិចិនរស់នៅក្នុងទីក្រុងសៀងហៃម្នាក់ បានសម្រេចចិត្តលក់ផ្ទះ និង ភាគហ៊ុនក្នុង ក្រុមហ៊ុនរបស់គាត់ ដើម្បីនាំកូនស្រីជាទីស្រលាញ់ ដើរលេងជុំវិញពិភពលោក ។

ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក
លោក Zhu Chunxiao និង កូនស្រី

លោក Zhu Chunxiao ជាឪពុកចិត្តល្អរូបនេះ បាននិយាយថា បើគាត់មិនបាននាំកូនស្រីគាត់ ធ្វើដំណើរកំសាន្ត ពេលនេះទេនោះ គាត់នឹងមិនមានឱកាសទៀតទេ ពេលកូនស្រីធំពេញវ័យទៅ។ ហេតុដូច្នេះហើយ គាត់ក៏បាន សម្រេចចិត្ត លក់ផ្ទះ និង ភាគហ៊ុនក្រុមហ៊ុន ដោយចំណាយពេល ៥ឆ្នាំ នាំកូនស្រីសំណព្វ អាយុទើប ២ឆ្នាំ ធ្វើដំណើរកំសាន្តទៅតំបន់ផ្សេងៗ ជុំវិញពិភពលោកតែម្តង។

លោក Zhu បានចាប់ផ្តើមគម្រោងធ្វើដំណើរជាលើកដំបូង តាំងពី ខែសីហា​ ដែលក្នុងរយៈពេល ១ឆ្នាំដំបូងនេះ   គាត់នឹងនាំកូនស្រីរបស់គាត់ ធ្វើដំណើរទៅតំបន់នានា ក្នុងប្រទេសចិន ដោយបានទៅទស្សនាទីក្រុង និងតាម ខេត្តសំខាន់នានាក្នុងប្រទេសចិន ដើម្បីឲ្យកូនរបស់គាត់ បានស្គាល់ពីវប្បធម៌ និងរបៀបរបបរស់នៅ របស់ប្រជាជនចិន ក្នុងតំបន់ផ្សេងៗគ្នា។  

លើសពីនោះ លោក Zhu បានរៀបរាប់ថា ក្នុងការធ្វើដំណើររយៈពេលត្រឹម បីខែ គាត់បានជួបមិត្តភក្តិថ្មីៗ ហើយគាត់ក៏បានបន្តស្វែងរកឱកាសធ្វើជំនួញ ពេលធ្វើដំណើរកំសាន្តនេះផងដែរ។ ប៉ុន្តែគាត់បន្ថែមថា អ្វីដែលសំខាន់បំផុតនោះ គាត់ចង់ឲ្យ កូនស្រីគាត់បានស្គាល់ និងយល់ដឹងពីពិភពលោកទាំងមូល។

យ៉ាងណាមិញ សំរាប់គម្រោងរបស់ Zhu  នឹងនាំកូនស្រីសំណព្វ ធ្វើដំណើរ ទៅកាន់ជុំវិញពិភពលោក សំរាប់រយៈពេល ៤ឆ្នាំ ខាងមុខទៀត ៕

 ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក
ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក
ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក
ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក
សកម្មភាព របស់ ឪពុកនិងកូន ពេលដើរកំសាន្តក្នុងប្រទេសចិន

ប្រភព

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ឪពុកលក់ផ្ទះ និងភាគហ៊ុនក្រុមហ៊ុន​ យកលុយនាំកូនស្រីសំណព្វចិត្ត អាយុ២ឆ្នាំ​ ដើរលេងជុំវិញពិភពលោក已关闭评论
  • 538 views
  • Hide Sidebar
    A+
Publish on:2015/11/01  Category:ប្លែកៗ