​សញ្ញា​ទាំង ៨ ដែល​បញ្ជាក់​ច្បាស់​ថា “​កន្លែង​សម្ងាត់​របស់​ស្ត្រី​” មាន​សុខភាព​មិនល្អ​ឡើយ​

​សញ្ញា​ទាំង ៨ ដែល​បញ្ជាក់​ច្បាស់​ថា “​កន្លែង​សម្ងាត់​របស់​ស្ត្រី​” មាន​សុខភាព​មិនល្អ​ឡើយ​

​អត្ថបទ​នេះ ពិតជា​ពិសេស សម្រាប់​សុភាពនារី​ទាំងឡាយ ដែល​កំពុង​ជួប​បញ្ហា​ស្ត្រីភេទ ហើយ​ចង់​ទទួលបាន​សុខភាព​ល្អ​។ សុខភាព​កន្លែង​សម្ងាត់ គឺជា​រឿង​ចាំបាច់ និង​មាន​សារៈសំខាន់​បំផុត ដែល​អ្នក​មិន​គួរ​មើលរំលង សូម្បី​តែ​បន្តិច​។​

​ប្រដាប់​ភេទ​មាន​សុខភាព​ល្អ គឺ​វា​មាន​កម្រិត​អាស៊ីត​ត្រឹមត្រូវ និង​សម្បូរ​បាក់តេរី​ល្អៗ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ផ្សេងៗ​។

​ប្រដាប់​ភេទ​មាន​សុខភាព​ល្អ នឹង​បញ្ចេញ​ជាតិ​រំអិល​បាន​គ្រប់គ្រាន់ មិន​លើស មិន​ខ្វះ សម្រាប់​ការពារ និង​លាង​សម្អាត​តំបន់​នោះ​។​

​បើ​អញ្ចឹង ធ្វើ​ម៉េច​ទើប​ដឹង កន្លែង​សម្ងាត់​របស់​អ្នក មាន​សុខភាព​មិនល្អ​នោះ​?

​សញ្ញា និង​រោគសញ្ញា​ព្រមាន​
1.​    ​មាន​អារម្មណ៍​ថា​ក្តៅ ក្រហាយ​និងរ​មាស់​នៅ​ម្តុំ​នោះ​
2.​    ​ហូរ​ទឹករំអិល​ប្លែក​ខុសពី​ធម្មតា​
3.​    ​ឡើង​ក្រហម កន្ទួល រលាក និង​ឈឺ​
4.​    ​ពេលខ្លះ ហាក់ដូចជា​មាន​ដំបៅ​រលួយ​
5.​    ​មាន​ក្លិន​មិនល្អ​
6.​    ​ធ្លាក់ឈាម​ខុសធម្មតា​
7.​    ​ហូរឈាម បន្ទាប់​ពី​រួមភេទ​រួច​
8.​    ​ទ្វារមាស​មាន​សភាព​ស្ងួត​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។