ត្រឹមតែខ្មៅដៃមួយដើមរបស់ Apple ដាក់លក់ក្នុងតម្លៃដល់ទៅ 99$ ?

ត្រឹមតែខ្មៅដៃមួយដើមរបស់ Apple ដាក់លក់ក្នុងតម្លៃដល់ទៅ 99$ ?

ជាការពិតណាស់បន្ទាប់ពីប្រភេទថេបប្លេត iPad Pro ដែលជាកំពូលថេបប្លេតអេក្រង់ធំបំផុតក្នុងពេលបច្ចុប្បន្ន ត្រូវបានបង្ហាញខ្លួន ជឿជាក់ថាមានមនុស្សជាច្រើនជុំវិញពិភពលោក ក៏បានស្គាល់ច្បាស់នូវលក្ខណៈសម្បត្តិដ៏ពិសេសរបស់វារួចមកហើយ។ ម្ល៉ោះហើយក្នុងថ្ងៃនេះ ខ្ញុំបាទនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នា ឱ្យបានទទួលជ្រាបកាន់តែច្បាស់នូវឧបករណ៍ជំនួយ ជាប្រភេទខ្មៅដៃបច្ចេកវិទ្យាដ៏ពិសេសរបស់ Apple ផ្ទាល់ ដោយវាមានឈ្មោះថា Apple Pencil. ខ្មៅដៃនោះ គឺតម្រូវឱ្យប្រើប្រាស់ជាមួយ iPad Pro តែម្តង ហើយវាអាចប្រើបានក្នុងរយៈពេល 30 នាទី បើអ្នកសាកថ្មត្រឹមតែរយៈពេល 15 វិនាទីប៉ុណ្ណោះ។ ងាកទៅមើលតម្លៃរបស់វាឯណោះវិញ គឺស្មើនឹងស្មាតហ្វូនរបស់ SAMSUNG សេរ៊ីធម្មតាមួយគ្រឿងទៅហើយ គឺ 99$ >_< យ៉ាងណាមុិញសំរាប់លក្ខណៈសម្បត្តិពិសេសៗរបស់វា គឺយើងត្រូវរង់ចាំតាមដានជាបន្ត នៅក្នុងថ្ងៃចេញលក់ iPad Pro នាថ្ងៃទី 11 ខាងមុខនេះតែម្តង ទើបអាចដឹងច្បាស់។

ត្រឹមតែខ្មៅដៃមួយដើមរបស់ Apple ដាក់លក់ក្នុងតម្លៃដល់ទៅ 99$ ?

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ត្រឹមតែខ្មៅដៃមួយដើមរបស់ Apple ដាក់លក់ក្នុងតម្លៃដល់ទៅ 99$ ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ត្រឹមតែខ្មៅដៃមួយដើមរបស់ Apple ដាក់លក់ក្នុងតម្លៃដល់ទៅ 99$ ?

ចុះថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 01:47 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ