[ព័ត៌មាន] AppleTV ថ្មី ត្រូវបាន គេរកឃើញថា អាចលេងហ្គេម 3D Stereoscopic បាន

[ព័ត៌មាន] AppleTV ថ្មី ត្រូវបាន គេរកឃើញថា អាចលេងហ្គេម 3D Stereoscopic បានApple មិនបាន ប្រកាសពីរឿងនេះទេ ប៉ុន្តែ បើតាមការរកឃើញដោយ ក្រុមហ៊ុនផលិតហ្គេម Pangea បានអោយដឹងថា ម៉ាសីុន AppleTV ថ្មី អាចប្រើវា ចាក់វីដេអូ ឬ លេងហ្គេម ប្រភេទ 3D Stereoscopic បាន បើសិនជា ហ្គេមនោះជា ទ្រទ្រង់ការបង្ហាញ រូបភាព ជាលក្ខណៈ 3D, ទូរទស្សន៍អ្នក ជាទូរទស្សន៍ 3D ហើយអ្នក ត្រូវការពាក់វ៉ែនតា 3D ដើម្បីអាចលេងវាបាន។ Pangea បានប្រកាសថា ហ្គេមរបស់ខ្លួនចំនួន 5 ហ្គេម ដែលបាន អាប់ដេតអោយវា អាចលេងនៅលើ ប្រព័ន្ធ tvOS របស់ AppleTV ដែលរូួមមាន Air Wings, Bugdom 2, Otto Matic, Nanosaur 2 និង Nucleus សុទ្ធតែជា ប្រភេទហ្គេម 3D ទាំងអស់។

អ្នកប្រើប្រាស់ ដែលធ្លាប់បាន ទិញហ្គេមទាំងអស់នេះ នៅលើ iOS របស់ iPhone/iPad អាចដោនឡូដ ហ្គេមទាំងអស់នៅលើ AppleTV App Store ដោយឥតគិតថ្លៃ ហើយសូម្បីតែ ការទិញនៅក្នុងហ្គេម (In-App Purchase) ក៏ត្រូវបាន គេដាក់បញ្ចូល ដោយស្វ័យប្រវត្តិ ផងដែរ។ ចំណែក ទិន្នន័យហ្គេមសំរាប់វគ្គដែលបានលេងរួច ក៏នឹងត្រូវបាន គេផ្ទេរ ហើយអ្នកប្រើប្រាស់ អាចលេងបន្តបាន នៅលើ AppleTV របស់ ពួកគេបាន៕
ប្រភព: prmac» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)