សាន់ ឆាយ ឆេះដុំ​​​រឿងព័ត៌មាន​ថា…


សាន់ ឆាយ ឆេះដុំ​​​រឿងព័ត៌មាន​ថា…

តួឯក​ស្រី​ក្នុង​រឿង “F4” នាង សាន់ ឆាយ (ឈ្មោះ​ពិត Barbie Hsu) ត្រូវ​បាន​គេ​រាយការណ៍​ថា នាង​បាន​ខឹង​នឹង​សារព័ត៌មាន​តៃវ៉ាន់ ចំពោះ​ព័ត៌មាន​ថា នាង​មាន​ទម្ងន់​ច្រើន​ជាង​មួយ​ខែ (កូន​ទី​២)។

 

សាន់ ឆាយ ឆេះដុំ​​​រឿងព័ត៌មាន​ថា…

 

តាម​ទំនៀមទម្លាប់​ចិន នារីៗ​ត្រូវ​ប្រកាស​ឱ្យ​គេ​ដឹង ពេល​ទម្ងន់​បាន​បី​ខែ។ ចំពោះ​ដំណឹង​នេះ ផលិត​កម្ម Sina Entertainment បាន​ឱ្យ​ដឹង​ថា សាន់ ឆាយ មិន​សប្បាយ​ចិត្ត​ឡើយ។

 

ទោះបីជា​យ៉ាងណា សារព័ត៌មាន​តៃវ៉ាន់ បាន​ឱ្យ​ដឹង​បក​ទៅ​វិញ​ថា នាង​បាន​ប្រកាស​ឱ្យ​គេ​ដឹង​កាល​ពីកូន​ទី​មួយ មុនពរពោះ​បាន​​​បី​ខែ។ សារព័ត៌មាន​ទាំង​នោះ​បាន​បញ្ជាក់​ទៀត​ថា នាង​បាន​ទាក់ទង​បណ្ដាញ​ព័ត៌មាន​ឱ្យ​ចុះផ្សាយ​ទៀត​ផង។

 

ឮ​ដូច្នេះ​ប្អូន​ស្រី​ពៅ​របស់ សាន់ ឆាយ Dee Hsu បាន​និយាយ​ថា បង​ស្រី​របស់​នាង​មានការ​លំបាក ពេល​មាន​គភ៌​កូន​ទី​មួយ ដូច្នេះ​នាង​ត្រូវ​តែ​ចែក​រំលែក​ព័ត៌មាន​នេះ។

 

ផ្អែក​តាម​ផលិតកម្ម Sina Entertainmen សាន់ ឆាយ មិន​ទាន់​ពិនិត្យ​ពោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​ច្បាស់​​ណាស់​ថា នាង​មាន​ទម្ងន់​ពិត​មែន។ នាង​នឹង​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហើយ​នឹង​ទទួល​ការ​ពិនិត្យ​ដ៏​ត្រឹមត្រូវ​មួយ។

នាង សាន់ ឆាយ បាន​រៀបការ​ជាមួយ​មហាសេដ្ឋី​ចិន Wang Xiaofei ក្នុង​ឆ្នាំ​២០១០ និង​ទទួល​បាន​កូន​ស្រី​អាយុ​ពីរ​ឆ្នាំ​ម្នាក់៕

 

សមាជិក One Direction ត្រូវ​គេ​ដេញ​ចេញ​ពី​សណ្ឋាគារ​ទាំង​កណ្ដាល​យប់

បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Asiaone