​វេជ្ជសាស្ត្រ​ចិន ៖ គ្រាន់តែ​យក​ម្ជុលចាក់​បែបនេះ អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អាច​ដឹង​ខ្លួន​វិញ​

​វេជ្ជសាស្ត្រ​ចិន ៖ គ្រាន់តែ​យក​ម្ជុលចាក់​បែបនេះ អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អាច​ដឹង​ខ្លួន​វិញ​

“​ម្ជុល អាច​ជួយសង្គ្រោះ​ជីវិត អ្នកជំងឺ​ពេល​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូក​)” ... វា​ត្រូវ​បាន​ណែនាំ​ដោយ សាស្ត្រាចារ្យ​ចិន​ដ៏​ជំនាញ​។​

​លោក​សាស្ត្រាចារ្យ​បាន​និយាយថា ៖ អ្នក​គួរតែមាន​ម្ជុល នៅក្នុង​ផ្ទះ​របស់​អ្នក​។​

​វា​ពិតជា​អស្ចារ្យ និង​គួរឲ្យភ្ញាក់ផ្អើ​លណាស់ ដែលថា វិធី​ដ៏​ងាយស្រួល និង​សាមញ្ញ​បែបនេះ អាច​ជួយសង្គ្រោះ ជីវិត​មនុស្ស​បាន​។ ចូរ​ចំណាយ​ពេល​អាន​អត្ថបទ​នេះ ពី​ព្រោះ​អ្នក​មិន​អាច​ដឹង មាន​ជីវិត​មនុស្ស​ណា​ម្នាក់ ដែល​នឹង​ពឹងពាក់ លើ​រូប​អ្នកនោះ​ទេ​។​

​នៅពេល​មនុស្ស​ម្នាក់​កើត​ស្ត្រូក សរសៃឈាម​តូចៗ ដែល​មាន​នៅ​ក្នុង​ខួរក្បាល នឹង​ចាប់ផ្តើម​ដាច់​បន្តិច​ម្តងៗ​។ វា​ទាមទារ​ការ​សម្រាក និង​ការជួយ​សង្គ្រោះ​បឋម​ជាបន្ទាន់ ដូច្នេះ គន្លឹះ​សាមញ្ញ​មួយ​នេះ ប្រហែលជា​អាច​ជួយ​អ្នក​បាន​។​

​អ្នក​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​។ កុំ​ព្យាយាម​ផ្លាស់​ទី​ជនរងគ្រោះ ពីព្រោះ​បើ​អ្នក​លើក​ជនរងគ្រោះ ដោយ​មិន​បាន​ប្រុងប្រយ័ត្ន សរសៃឈាម​តូចៗ នឹង​កាន់តែ​ដាច់​ដោយ​ងាយ​។​ ​បើ​អ្នក​មាន​សឺ​រ៉ាំ​ង វា​ពិតជា​ល្អ​ណាស់ ប៉ុន្តែ ម្ជុលដេរ​ខោអាវ ក៏​អាច​ប្រើ​បាន​ដែរ​។​

1.​    ​យក​ម្ជុល​ទៅ​ដុត​ក្នុង​ភ្លើង ដើម្បី​សម្លាប់​មេរោគ រួច​យក​វា​ទៅ​ចាក់ ចុង​ម្រាមដៃ​ទាំង ១០ របស់​ជនរងគ្រោះ​
2.​    ​អ្នក​មិន​ចាំបាច់​ចេះ វិធី​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​នោះទេ គឺ​គ្រាន់តែ​ប៉ុន្មាន​សង់ទីម៉ែត្រ ពី​ក្រចកដៃ គឺ​បាន​ហើយ​
3.​    ​ចាក់​ហើយ ឈាម​នឹង​ហូរ​ចេញ​
4.​    ​បើសិន​ឈាម​មិន​ហូរ​ធ្លាក់​ទេ ចូរ​ចង ឬ​ច្របាច់​ម្រាមដៃ ឲ្យ​វា​ហូរ​ចេញ​
5.​    ​ពេល​ម្រាមដៃ​ទាំង ១០ ចាប់ផ្តើម​ហូរឈាម ចូរ​រង់ចាំ​ពីរ​បី​នាទី អ្នកនឹង​ឃើញ​ជនរងគ្រោះ អាច​ដឹង​ខ្លួន​ជា​មិនខានឡើយ​
6.​    ​បើសិន​មាត់​អ្នកជំងឺ​វៀច អ្នក​អាច​ម៉ាស្សា​ក្បែរ​ត្រចៀក​បាន​
7.​    ​បន្ទាប់មក យក​ម្ជុល​នោះ ជាក់​នៅ​ចុង​ត្រចៀក ដើម្បី​បង្ហូរឈាម​ទៀត​។ ពេលនោះ មាត់​របស់​ជនរងគ្រោះ អាច​នឹង​ត្រឡប់​មក​រក​ធម្មតា​វិញ​បាន​ហើយ​។​

​វិធីសាស្ត្រ​នេះ ត្រូវបាន​គេ​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន ហើយ​ប្រសិនបើ​អ្នក​អនុវត្ត​បាន​ត្រឹមត្រូវ ប្រសិទ្ធភាព​គឺ​ខ្ពស់​ណាស់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។