ក្រុមហ៊ុន​ស៊ីម៉ង់ថៃ SCG អញ្ជើញ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ចូលរួម​ពិ​ពណ៌​បង្ហាញ ផលិត​ផលថ្មី និង​គោល​ដៅសំខាន់ៗ​នៅ​ពេល​អនាគត

បាងកក៖ ក្រុមហ៊ុនផលិតស៊ីម៉ង់ និង គ្រឿងសំណង់ SCG (Siam Cement Group) ដ៏ធំ ដែលប្រជាជន ខ្មែរនិយមហៅថាស៊ីម៉ង់រូបដំរី ដែលល្បីល្បាញបំផុតទាំងនៅក្នុង ប្រទេសថៃ និង ក្នុងតំបន់អាស៊ាន បានអញ្ជើញ បណ្តាញផ្សព្វផ្សាយព័ត៌មានល្បីៗមកពីប្រទេសចំនួន ៥ ក្នុងនោះក៏មានកម្ពុជាផងដែរ មកចូលរួមនៅក្នុងពិពណ៌ ស្តីពីការឆ្នៃបង្កើតថ្មី និង ការបំពេញ ទស្សនកិច្ច នៅរោងចក្ររបស់ខ្លួន ដែលរៀបចំឡើង នៅទីក្រុងបាងកក និង ខេត្ត ឡាំប៉ាង ចាប់ពីថ្ងៃទី២៩ ដល់ទី ៣១ ខែតុលា ឆ្នាំ ២០១៥។

លោក ហួង សុភ័ក្រដារ៉ា នាយកផ្នែកគណនេយ្យ នៃ Quantum Media ដែលជាអ្នក ទទួលបន្ទុក ដឹកនាំអ្នកសារព័ត៌មានកម្ពុជាចំនួន ៥ ស្ថាប័ន បានបញ្ជាក់ពីគោលដៅចម្បងនៃកម្មវិធី ខាង លើនេះថា “វាគឺជាការផ្តល់ឱកាសដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន ទាំងកម្ពុជា និង អាស៊ាន បានធ្វើការសិក្សាស្វែងយល់បន្ថែមទៀត អំពីក្រុម ហ៊ុន SCG ជាពិសេសនោះ គឺចូលរួមពិពណ៌ ស្តីពីការច្នៃបង្កើតថ្មី ដែលសំខាន់ជាងគេសំរាប់ បេសកកម្ម មកកាន់ទីក្រុងបាងកកនេះ”។

ដោយឡែក ចំពោះចំណាប់អារម្មណ៍ជាទូទៅចំពោះកម្មវិធីនោះវិញ លោក ដារ៉ា បានលើក ឡើងដូច្នេះថា “ក្រុមហ៊ុន SCG ជាក្រុមហ៊ុនដ៏គួរឲ្យកោតស្ញប់ស្ញែងមួយ។ យើងអាចដឹងពី ក្រុមហ៊ុននេះ ដោយសារតែភាពធំធេង និង ជោគជ័យរបស់ក្រុមហ៊ុន ដោយមិនមែនផ្តោត សំខាន់តែលើប្រាក់ចំណូលនោះទេ ប៉ុន្តែគឺ យើងមានការចាប់អារម្មណ៍ចំពោះគំនិតថ្នៃ បង្កើតថ្មី និង ឧត្តមគតិគិតគូជានិច្ច ចំពោះផលវិជ្ជមាន និង អវិជ្ជមានលើបរិស្ថានជារួម។ ខ្ញុំគិតថា នេះគឺជាក្រុមហ៊ុនដ៏ល្អ និង ជាគំរូដ៏គួរឲ្យ កោតសរសើរជាទីបំផុត។”

ក្រុមហ៊ុន SCG គឺជាក្រុមផលិតផលិតផល ស៊ីម៉ង់ គ្រឿងសំណង់ និង បរិក្ខាប្រើប្រាស់ក្នុង អគារ និង លំនៅដ្ឋាន ជាច្រើនប្រភេទ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩១៥ ហើយបើគិតមក ដល់ ពេលនេះ គឺមានរយៈពេល ១០០ ឆ្នាំគត់តែម្តង។ ទីស្នាក់ការកណ្តាលរបស់ក្រុមយក្ស របស់ថៃ មួយនេះ មានមូលដ្ឋាននៅទីក្រុងបាងកក ហើយសម្រាប់រោងចក្រផលិតស៊ីម៉ង់ ធំបំផុត របស់ខ្លួន គឺស្ថិតនៅខេត្តឡាំប៉ាង នៃភាគខាងជើងឈាងខាងលិចប្រទេស។

សម្រាប់ថ្ងៃដំបូង ដែលអ្នកសារព័ត៌មាន ៥ ប្រទេស ដូចជាកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និង ឥណ្ឌូណេស៊ី បានទៅទីដល់ទីក្រុងបាងងកកនោះ ក្រុមអ្នករៀបចំកម្មវិធី SCG បានដឹកនាំ អ្នកទាំងអស់គ្នា ទៅទស្សនាការប្រកួតបាល់ទាត់ជម្រុះថ្នាក់តំបន់ ដែលមានក្រុមបាល់ទាត់ SCG ផ្ទាល់ ប្រកួតជាមួយនឹងក្រុមបាល់ទាត់របស់ខេត្ត ឈុនបុរី។ ជាលទ្ធផល គឺ SCG ស៊ុតចូលទី បាន ០៤ គ្រាប់ យកឈ្នះដាច់លើគូប្រកួត មកពីក្រុមឈុនបុរី ដែលបានទទួលតែ ០១ គ្រាប់ ប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត ៩០នាទី ចាប់ពីម៉ោង ៨ ដល់ម៉ោង ១០ យប់។

គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានកម្ពុជា មក ពី ៥ ស្ថាប័ន ដែលបានទៅចូលរួមនៅក្នុង ពិពណ៌បច្ចេកវិទ្យា បង្កើតថ្មីរបស់ SCG នោះ មានដូចជា សារព័ត៌មានដើមអម្ពិល, វែបសាយ សប្បាយ, កាសែតខ្មែរថែមស៍, ទូរទស្សន៍ស៊ីធីអិន, និង ទូរទស្សន៍ ភីអិនអិន ផងដែរ។ ដោយឡែកព័ត៌មានលម្អិត ស្តីពីកម្មវិធីសំខាន់ៗ របស់ SCG ដើមអម្ពិលនឹងផ្សាយជូន លោកអ្នក នាងបានជ្រាបនៅពេលឆាប់ៗខាងមុខនេះ៕