បារម្ភ​រឿង​លេង Chat នៅ​ក្រុមហ៊ុន​ខ្លាច​មេ​ដឹង? ​នេះ​នែ៎ កម្មវិធី Messenger ថ្មី​ក្រុមហ៊ុន​ចាប់​មិន​បាន


បារម្ភ​រឿង​លេង Chat នៅ​ក្រុមហ៊ុន​ខ្លាច​មេ​ដឹង? ​នេះ​នែ៎ កម្មវិធី Messenger ថ្មី​ក្រុមហ៊ុន​ចាប់​មិន​បាន

ធ្លាប់​បារម្ភ​ខ្លាច​មេ​នៅ​កន្លែង​ធ្វើ​ការ​ដឹង​ថា​អ្នក​លេង​ chat និយាយ​អី​ខ្លះ​ដែរ​អត់? មិន​ថា​អ្នក​ធ្វើ​អ្វី​លើ​កុំព្យូទ័រ​អ្នក​នោះ​ទេ គេ​អាច​តាម​ដាន​ដឹង​ទាំង​អស់ ជា​ពិសេស​រឿង​លេង​ Chat ហ្នឹង​តែ​ម្ដង!

Browser អនាមិក Tor Project បាន​បញ្ចេញ​កម្មវិធី​លេង Chat ថ្មី​មួយ​សម្រាប់​អ្នក​ដែល​បារម្ភ​រឿង​ឯកជន​របស់​ខ្លួន​ខ្លាច​គេ​ដឹង។

បារម្ភ​រឿង​លេង Chat នៅ​ក្រុមហ៊ុន​ខ្លាច​មេ​ដឹង? ​នេះ​នែ៎ កម្មវិធី Messenger ថ្មី​ក្រុមហ៊ុន​ចាប់​មិន​បាន

 

កម្មវិធី Tor Messenger ដែល​អាច​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ​នេះ អាច​ផ្ដល់​សេរីភាព​ដល់​អ្នក​ចូល​ចិត្ត​លេង Chat ពេញ​ទំហឹង ខណៈ​ដែល​កម្មវិធី​ការពារ​មិន​ឲ្យ​គេ​ចាប់​បាន​ថា​អ្នក​កំពុង​និយាយ​អ្វី​នោះ​ឡើយ ដោយ​លាក់​ឬ​បិទ​ទីតាំង​ប្រើ​អ៊ីនធឺណិត​របស់​អ្នក​មិន​ឲ្យ​គេ​តាមដាន ឬ​វិភាគ​បាន។

Tor ដំណើរ​ដោយ​បំផ្លាញ​ទិន្នន័យ​តាម​រយៈ​ servers ជា​ច្រើន​នៅ​ក្នុង​បណ្ដាញ Tor។ ទិន្នន័យ​ក៏​ត្រូវ encrypted និង re-encrypted ច្រើន​លើក​ច្រើន​សា ដែល​ធ្វើ​ឲ្យ​ប៉ូលិស និង​អាជ្ញាធរ​ផ្សេង​ៗ​ទៀត​ពិបាក​នឹង​តាម​ដាន។

 

បារម្ភ​រឿង​លេង Chat នៅ​ក្រុមហ៊ុន​ខ្លាច​មេ​ដឹង? ​នេះ​នែ៎ កម្មវិធី Messenger ថ្មី​ក្រុមហ៊ុន​ចាប់​មិន​បាន

 

បច្ចុប្បន្ន Tor Messenger មាន​ជា​ប្រភេទ beta ប៉ុណ្ណោះ សម្រាប់ Windows, Mac និង Linux (32- bit និង 64-bit)។ Tor Messenger មិន​មែន​ជា​កម្មវិធី​ដំបូង​ដែល​អាច​បំបាត់​ទិន្នន័យ​ chat នោះ​ទេ។ កម្មវិធី​ស្រដៀង​គ្នា​ដែល​ពេញ​និយម​មាន Pidgin និង Adium៕

 

បារម្ភ​រឿង​លេង Chat នៅ​ក្រុមហ៊ុន​ខ្លាច​មេ​ដឹង? ​នេះ​នែ៎ កម្មវិធី Messenger ថ្មី​ក្រុមហ៊ុន​ចាប់​មិន​បាន

 

ដោយ៖ សុផាត
ប្រភព៖​ telegraph