ចុះ​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ​ជនជាតិ​ចិន​០២​កន្លែង ឃាត់ខ្លួន​បាន​ចំនួន​១៦៨​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ស្នាក់​នៅ​របស់​ជនជាតិ​ចំនួន​០២​កន្លែង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ នេះ ត្រូវ​បាន​កម្លាំង​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថានទូត​ចិន បាន​ធ្វើការ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង​ក្បែរ​សណ្ឋាគារ​សុខា ស្ថិត​នៅ​ភូមិ​០១ សង្កាត់​៣ ក្រុងព្រះសីហនុ និង​មួយ​កន្លែង​ទៀត​នៅ​ក្នុងផ្ទះ​សំណាក់ គាង យូ ស្ថិត​នៅ​ក្នុងភូមិ​លេខ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​សរុប​១៦៨​នាក់ ក្នុង​នោះ​ស្រី​១៩​នាក់ ដែល​គេ​សង្ស័យ មាន​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​នៅ​ឯ​ប្រទេស​របស់​ខ្លួន​ហើយ​រត់គេច​មក​ស​ង្ងំ​លាក់ខ្លួន​ធ្វើ​ការងារ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព