សពបុរសម្នាក់​វ័យ​ប្រហែល​៤០​ឆ្នាំ​ចង.ក​ធ្វើ​អត្តឃាត​នឹង​ដើម​កៅស៊ូ​គ្មាន​អ្នក​ស្គាល់

ខេត្ត​ត្បូងឃ្មុំ​ ៖ សពបុរស​មិន​ស្គាល់​អត្ត​សញ្ញា​ណវ័យ​ប្រហែល​៤០​ឆ្នាំម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​ទៅ​នឹង​ដើមកៅស៊ូ​មួយ​ដើម​ ស្ថិត​នៅ​ឡូ​ត៍លេខ​៨៩​អា ភូមិ​8-10 ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ កាល​ពី​វេលា​ម៉ោង​៦​ និង​៣០នាទី​ព្រឹក ​ថ្ងៃ​ទី​១ វិច្ឆិកា ​២០១៥ ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ចចុះ​មក​ពិនិត្យ​ តែ​មិនឃើញមាន​ស្លាកស្នាម​លើ​ខ្លួនប្រាណ​ឡើយ ។ 

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន ប្រាប់​ឲ្យ​ដឹង​ថា កម្មករ​ម្នាក់​ឈ្មោះអ៊ិ​ន ធឿ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​គោល ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ បាន​ជិះ​កង់​របស់​ខ្លួនមក​បោស​សំអាត​​ស្លឹក​កៅស៊ូ​ដែល​ធ្លាក់​មក​នៅ​ក្រោម​ដើមដើម្បី​​​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ។

​ខណៈ​ពេល​កំពុង​តែ​បោស​បានបន្តិច​ក៏​ក្រឡេក​ទៅ​ឃើញ​សពបុរស​ម្នាក់ចង.ក​ទៅ​នឹង​ដើម​កៅស៊ូ  ។ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​ប្រទះ​ឃើញ​សព​បុរស​នោះស្ត្រី​ជា​កម្មករ​ប្រញាប់​ជិះ​កង់​ទៅរាយ​ការ​ណ៍​ប្រាប់​​​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់ដើម្បី​ឲ្យ​បានដឹង ។ 

បន្ទាប់​មក​លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំរាយ​ការ​ណ៍បន្ទាន់​ទៅ​លោក​ស្នងការ​នគរបាល​ខេត្តដោយ​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​បច្ចេក​ទេស​ស្រុកចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់​ឃើញ​ថា ​សព​នោះ​ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់​ ពណ៌​ក្រហម ពុំ​មាន​ពាក់អាវ​នោះ​ទេ ​មាន​ចាក់​សាក់​នៅ​ដៃ​សងខាង​ និង​មាន​ចង​អំបោះ​នៅ​ដៃ​ខាងឆ្វេង មាន​កំពង់​១,៥៩​ម៉ែត្រ ដោយ​ជើង​សព​ចង​ផុត​ពី​ដី​២,៧០​ម៉ែត្រ ហើយ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ដូច្នេះ​ពិតជា​ស្លាប់​ដោយ​ចង.ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ឡើយ ។ ​